រង្វង់មូលតោពីរ និងសួនច្បារមុខវេទិកាបុណ្យជាតិ ៧មករា នឹងក្លាយជាចំនុចចាប់អារម្មណ៏ពីមហាជនក្រោយធ្វើការកែលម្អររួចរាល់.! 

ព័ត៌មានសង្គមថ្ងៃពុធ ទី18 ខែសីហា ឆ្នាំ2021 ម៉ោង 8:37 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ក្រោយពីចាប់ផ្តើមតំណើរជួសជុលកែលម្អររង្វង់មូលតោពីរ និង សួនច្បារមុខវេទិកាបុណ្យជាតិ ៧មករាមួយរយះកន្លងមក នាព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២១ លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ ចុះពិនិត្យមើលទីតាំងទាំង២ នឹងជំរុញអោយ ក្រុមការងារត្រូវពន្លឿនការស្ថាបនាតាមគំរូប្លង់ឱ្យមាន គុណភាព សោភណភាព ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិ បន្ទាប់ពីជំងឺកូវីដ ១៩ស្ងប់ស្ងាត់ទៅវិញនៅពេលខាងមុខ

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ការរៀបចំកែលម្អសោភណភាពបរិស្ថាននៅរង្វង់មូលតោពីរនិងសួនច្បារខាងមុខវេទិកាបុណ្យជាតិ៧កមរាស្របពេលដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាខេត្តមួយក្នុងចំណោមខេត្តប៉ូលសេដ្ឋកិច្ចទាំង៣ នៃព្រះរាជាណាចក្រកម្ពុជា និងបានចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពំរូពហុបំណង ក្នុងការធ្វើឱ្យកំណើនសេដ្ឋកិច្ចសង្គម មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ឯកឧត្តមក៏បានសង្កត់ធ្ងន់ ក្នុងឱកាសចុះពិនិត្យ ដោយបានធ្វើការណែនាំក្រុមការងារកែលម្អសួនច្បារទាំងពីរ ទីតាំងខាងលើ ត្រូវពន្លឿនការស្ថាបនាតាមគំរូប្លង់ឱ្យមាន គុណភាព សោភណភាព ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិ បន្ទាប់ពីជំងឺកូវីដ ១៩ស្ងប់ស្ងាត់ទៅវិញនៅពេលខាងមុខ ។ ត្រូវបានធ្វើការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន មានដូចជា ផ្លូវថ្នល់ធំទូលាយ មានសួនច្បារ បន្ទប់ទឹកសាធារណៈ ភ្លើងបំភ្លឺផ្លូវជាដើម ហើយការរៀបចំកែលំអរង្វង់មូលតោពីរនឹង សួនច្បារ មុខវេទិកាបុណ្យជាតិ ៧ មករា នៅកណ្ដាលក្រុងនេះ គឺបន្ថែមឱ្យមានសោភ័ណភាព និងបរិស្ថាន ល្អស្អាត សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ មកគយគន់ទស្សនាលំហែកម្សាន្ត និងក៏ជាទីតាំងរៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ផ្សេងៗផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម