ហួសពីសង្វែក យុវជនម្នាក់ត្រូវបានរថភ្លើងកិនដាច់ជាពីរបីកំណាត់

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែតុលា ឆ្នាំ2023 ម៉ោង 6:24 នាទី ល្ងាច

ហួសពីសង្វែក យុវជនម្នាក់ត្រូវបានរថភ្លើងកិនដាច់ជាពីរបីកំណាត់
ខេត្តព្រះសីហនុ:អាយុវជនម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីត្រូវបានរថភ្លើង បុកពេញទំហឹងកិនដាច់ជាបីកំណើតយ៉ាងអាណោចអាធម នារសៀលថ្ងៃទី 16 ខែតុលាឆ្នាំ 2023 ស្ថិតក្នុងឃុំកុំពេញស្រុកស្ទឹងហាវខេត្តព្រះសីហនុ។

ជុំវិញហេតុការណ៍ដ៏រន្ធត់នេះលោកវរសេនីយ៍ទោ រស់ កី អធិការនគរបាលស្រុកស្ទឹងហាវបានឲ្យដឹងថា នៅទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោប្រហែល១៤និង៣០នាទី ស្ថិតនៅចំណុចក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីមនុស្សដេីរចូលរថភ្លេីង (ពេលរថភ្លេីងកំពុងបេីកបរ) មួយបានកេីតឡេីង ។
ជនរងគ្រោះឈ្មោះ សយ ចន្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់  មានស្រុកកំណេីត ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅកន្លែងកេីតហេតុ ។
មូលហេតុដោយសារជនរងគ្រោះប្រេីប្រាស់ថ្នាំញៀន បណ្ដាលអោយបែកថ្នាំ ហេីយក៏សម្រេចចិត្តធ្វេីអត្តឃាតដោយដេីរចូលរថភ្លេីង ។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រមូលសាកសពរក្សាទុកប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

តេឡេក្រាមផ្ដល់ព័ត៌មានទាន់ហេតុការណ៍ខេត្តព្រះសីហនុ
https://t.me/Nyvarnni


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម