ឈ្នួញជីករណ្តៅយកដីលក់៣ទៅ៤កណ្តៅជម្រៅជិតដល់ក្បាលប្រែតជាហានីភ័យដល់ប្រជាពលរដ្ឋរស់ក្បែរមន្ទីជំនាញថា៖ក្រសួងកំណត់ជីកត្រឹម៥ម៉ែត្រ

ព័ត៌មានសង្គមថ្ងៃពុធ ទី16 ខែមិីនា ឆ្នាំ2022 ម៉ោង 2:10 នាទី ល្ងាច

បន្ទាយមានជ័យ៖ ឈ្នួញជីករណ្តៅយកដីលក់៣ទៅ៤កណ្តៅជម្រៅជិតដល់ក្បាលប្រែតជាហានីភ័យដល់ប្រជាពលរដ្ឋរស់ក្បែរមន្ទីជំនាញថា៖ក្រសួងកំណត់ជីកត្រឹម៥ម៉ែត្រដែលនៅចំណុចជើងភ្នំកងវ៉ាស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ជាក់ស្តែងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះឃើញសកម្មភាពឈ្មួញបន្តជីករណ្តៅយកដីលក់នៅតែបន្តជីករាល់ថ្ងៃនៅចំណុចជើងភ្នំកងវ៉ា ដែលមានរណ្តៅដីជីកមានប្រមាណ៣ទៅ៤កន្លែងទាំងថ្មីនិងចាស់ក្នុង១រណ្តៅមិនជាងរាប់ហិកតាដែលមានជម្រៅមិនតិចជាង២០ទៅ៣០ម៉ែត្រ(បើនិយាយស្ទើរដល់ក្បាលប្រែត)។

ប្រជាពលរដ្ឋបានប្រាប់ថា៖ក្រោយសកម្មភាពឈ្មួញជីករណ្តៅយកដីលក់នៅចំណុចជើងភ្នំកងវ៉ារយៈពេលជាច្រើនឆ្នាំមកហើយឃើញមានការជីករណ្តៅមានប្រមាណ៣ទៅ៤កន្លែងដែលធំៗមានទំហំរាប់ហិកតា មានចម្រៅរហូតដល់២០ទៅ៣០ម៉ែត្រ ដែលជាហានីភ័យមួយដល់ប្រជាពលរដ្ឋរស់នៅក្បែរនិងសត្វពាហនៈដែលចិញ្ចឹមគោ.ក្របីដែលប្រឈមគ្រប់ពេលនិងផ្លូវចេញចូលក្នុងភូមិខូចជាប្រចាំដោយក្រុមឈ្មួញជីកយកដីលក់បំផ្លាញខូចគ្មានសល់។

ប្រជាពលរដ្ឋសំអោយក្រសួងជំនាញនិងអាជ្ញាធរខេត្តជួយអន្តរាគមន៍បញ្ឈប់សកម្មភាពការជីករណ្តៅយកដីលក់ដែលមានជម្រៅជ្រៅដែលប្រឈមគ្រោះគ្រប់ពេលដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋនិងសត្វពាហនៈដែលចិញ្ចឹមលេងអោយស៊ីស្មៅការពារគ្រោះថ្នាក់កើតឡើង។

លោក សុត វឌ្ឍនា ប្រធានមន្ទីរ៉ែ និងថាមពលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖រណ្តៅដែលឈ្មួញជីកនៅចំណុចភ្នំកងវ៉ាក្រុងសិរីសោភ័ណ នេះគឺឈ្មួញជីកមានច្បាប់អនុញ្ញាតិពីរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យដែលមាន២ទៅ៣ក្រុមហ៊ុនដែលកំពុងដំណើរការជីក តែក្រសួងរ៉ែនិងថាមពលបានកំណត់ច្បាស់អោយជីកចម្រៅតែ៥ម៉ែត្រចុះក្រោមបើជីកលើសពីនោះខុសច្បាប់ដែលកំណត់ហើយត្រូវបានផ្អាក់រឺបញ្ឈប់សកម្មភាព៕ អត្តបទដោយ៖ ឈុន មករា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម