យុវជនម្នាក់បានស្លាប់ភ្លាមៗក្រោយពីជិះម៉ូតូបុកគូទកុងតឺន័រ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែមិថុនា ឆ្នាំ2023 ម៉ោង 9:16 នាទី ព្រឹក

យុវជនម្នាក់បានស្លាប់ភ្លាមៗក្រោយពីជិះម៉ូតូបុកគូទកុងតឺន័រ

ខេត្តព្រះសីហនុ÷យុវជនម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុក្រោយពីជិះម៉ូតូក្នុងល្បឿនលឿនទៅបុកគូទកុងទីន័រ ដែលបានចតចោលកាលពីវេលាម៉ោង 4: ហ្នឹង 50 នាទីទៀបភ្លឺឈានចូលថ្ងៃទី 27 ខែមិថុនាឆ្នាំ 2023ត្រង់ចំណុចផ្លូវបំបែករ៉ា(ចំណោទលោកយាយម៉ៅ)ស្ថិតក្នុងភូមិ៣សង្កាត់លេខ 3 ក្រុងនិងខេត្តព្រះសីហនុ)។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះគេនៅពុំទាន់ស្គាល់អត្តសញ្ញាណប័ណ្ណនៅឡើយទេ ។ប្រភពដដែលបានបន្តថា នៅវេលាទាបភ្លើម៉ោងកើតហេតុ គេបានឬសំឡេងលាន់យ៉ាងខ្លាំងនៅចំណុចកើតហេតុទើបបង្កឲ្យមានការភ្ញាក់ផ្អើលនិងស្ទុះមករកមើលទីតាំងកើតហេតុ។បានឃើញយុវជនម្នាក់ពាក់អាវខ្មៅស្លាប់នៅក្បែរម៉ូតូ ឯរថយន្តមួយគ្រឿងបានបើកចេញពីកន្លែងកើតហេតុ។

ដោយឡែកបើយោងតាមប្រភពពីរនាក់ធ្វើដំណើរបានឲ្យដឹងបន្ថែមថាម៉ូតូជនរងគ្រោះបានធ្វើដំណើរពីឃ្លាំងលើចូលមកក្រុងព្រះសីហនុ(ពីកើតទៅលិច)ដោយសារតែល្បឿនលឿនពេកមកដល់ចំណុចកើតហេតុមិនដឹងយ៉ាងម៉េចបានជាម៉ូតូជនរងគ្រោះរ៉េចង្កូតទៅបុកគូទរថយន្តដែលគេចតនៅលើចិញ្ចើមផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យជនរងគ្រោះបោកក្បាលនិងជញ្ជាំងកុងតីន័រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុមិនបានប៉ុន្មាននាទីផងគេឃើញរថយន្តនោះបានបើកចេញទៅដោយបន្សល់ទុកជនរងគ្រោះនិងម៉ូតូនៅកន្លែងកើតហេតុគួរឲ្យសង្វេគ។
អត្ថបទដោយលោកនី វ៉ាន់នីន
រូបភាពនៅក្នុងលីងខាងក្រោម
https://t.me/Nyvarnni


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម