លោកឧកញ៉ា បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទាំងយប់ ចេញទៅជួយសង្គ្រោះកម្មករសំណង់ម្នាក់ធ្លាក់ពីលើជន្ទាកំពស់៤ម៉ែត្រ បណ្ដាលអោយបែកក្បាល.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី12 ខែឩសភា ឆ្នាំ2023 ម៉ោង 10:28 នាទី ព្រឹក

ក្រុងកោះរ៉ុង-នៅយប់ ថ្ងៃទី១១ ខែឧសភា​ ឆ្នាំ​២០២២៣ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៏មានថា មានកម្មករសំណង់ម្នាក់ បានជួបគ្រោះថ្នាក់ ធ្លាក់ពីលើជន្ទាកំពស់៤ម៉ែត្រ បណ្ដាលអោយបែកក្បាលខាងស្ដាំ នៅការដ្ឋានទ្រីហ្វូត ស្ថិតនៅភូមិកោះរ៉ុងសន្លឹម(23)សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទាំងយប់ ចេញទៅទទួលយកកម្មករជាជនរងគ្រោះ ដើម្បីបញ្ជូនយកមកក្រុងព្រះសីហនុ ធ្វើការសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កម្មកររងគ្រោះមានឈ្មោះ យ៉ាន ប៊ុនណាត ភេទប្រុស អាយុ៣៥ឆ្នាំ។

បច្ចុប្បន្នកម្មករជាជនរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម