សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឧបត្ថម្ភនូវសម្ភារៈពេទ្យចំនួន ១៥០កេស ដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី15 ខែតុលា ឆ្នាំ2021 ម៉ោង 1:42 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឧបត្ថម្ភនូវសម្ភារៈពេទ្យចំនួន ១៥០កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់បំរើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ពិសេសក្នុងប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចូលរួមគ្រប់សកម្មភាពមានដូចជា ការចាក់វ៉ាក់សាំង ការកៀរគររកសម្ភារៈ ឧបករណ៍ជួយព្យាបាលអ្នកជំងឺកូវីដ-១៩ និងការតាមដានស្រាវជ្រាវ នេះជាវឌ្ឍនភាព នៃភាពជោគជ័យរបស់រាជរដ្ឋាភិបាល ដែលមានចំណែករបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

ឯកឧត្តមអភិបាលខេត្តបន្តថា សម្ភារៈទាំងនេះ នឹងយកទៅប្រើប្រាស់តាមជំនាញក្នុងការព្យាបាល ហើយក៏ជាសក្ខីភាពបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ សូមជូនពរថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកស្ម័គ្រចិត្ត របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យ និងបន្តការសិក្សាស្រាវជ្រាវរករបកគំហើញថ្មីៗបន្ថែមទៀត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម