អ្នករើសបានដឹងតែក្លាយជាអ្នកមាន! ធ្លា.ក់ដុំមាសនិងពេជ្រចេញពីយន្តហោះទម្ងន់១០តោនដែលមានតម្លៃមហាសាល…

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែមករា ឆ្នាំ2021 ម៉ោង 11:11 នាទី ល្ងាច

ប្រទេសសរុស្ស៊ី ៖ កកាលពីពេលថ្មីៗកន្លងទៅនេះ យន្តហោះដឹកជញ្ជូនរុស្ស៊ីមួយគ្រឿង បានបង្កឲ្យមានការភ្ញា ក់ផ្អើ លយ៉ាងខខ្លាំង ក្រោយចេញហោះហើរមិនទាន់ទាំងបានប៉ុន្មានផង ស្រាប់តែក្អួតធ្លាក់ដុំលោហៈ មាស ពេជ្រ ដ៏មានតម្លៃជាច្រើន ទម្ងន់១០តោន ពីលើអាកាសបាចសាចដូចទឹកភ្លៀង ក្រាលពេញដី។

photo_2021-01-21_23-07-41

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ថិតនៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Yakutsk ប្រទេសរុស្ស៊ី។ បើយោងតាមប្រភពសារព័ត៌មាន បានរាយការន៍ឲ្យដឹងថា នៅថ្ងៃកើតហេតុ យន្តហោះដឹកជញ្ជូនប្រភេទ AN-12 របស់ក្រុមហ៊ុន Nimbus Airlines នេះ បានជួបបញ្ហាក្នុងអំឡុងពេលហោះហើរ គ្រាចាកចេញពីព្រលានយន្តហោះ ក្នុងទីក្រុង Yakutsk ឆ្ពោះទៅកាន់ទីក្រុង Krasnoyarsk ដោយសារតែ ច្រកទ្វារមួយរបស់យន្តហោះ ត្រូវបានរបូតបាក់បណ្តាលឲ្យជ្រុះខ្ចាត់ខ្ចាយ ដុំមាស ពេជ្រ យ៉ាងច្រើនសន្ធឹកសន្ទាប់ បើគិតជាទឹកប្រាក់ ជាង ៣៦៩លានដុល្លារអាមេរិកឯណោះ។ ប្រភពដដែលបន្តថា ក្រោយកើតហេតុយន្តហោះ ក៏ត្រូវបានបង្ខំចិត្តចុះចតវិញភ្លាមៗ ស្ថិតនៅក្នុងតំបន់ Magan ដែលមានចម្ងាយប្រហែល ២៦គីឡូម៉ែត្រ ពីព្រលានយន្តនោះ ភាគខាងជើងនៃទីក្រុង Yakutsk ។

photo_2021-01-21_23-07-45

ពុំមាននរណាម្នាក់បានរងគ្រោះ ឬរងរបួសនៅក្នុងឧបទ្វវហេតុខាងលើនេះឡើយ។ ប៉ូលិសក្នុងតំបន់ក៏បានធ្វើការហ៊ុមព័ទ្ធ នៅទីតាំងតំបន់កើហេតុ (បិទផ្លូវ) ដើម្បីចេញប្រតិបត្តិការស្វែងរក របស់ដ៏មានតម្លៃទាំងអស់នោះ ដែលបានបាត់បង់។ មានតែក្រុមភ្នាក់ងាររុករក (Secret Services) ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងតំបន់កើតហេតុ។ គេមិនទាន់ដឹងច្បាស់ទេថា ឧបទ្វវហេតុមួយនេះ គឺជាប៉ុនប៉ង ឬដោយចេតនានោះទេ ខណៈខាងមន្រ្តីប៉ូលិសជំនាញ ក៏កំពុងតែបន្តធ្វើការស៊ើបអង្កេត។

photo_2021-01-21_23-07-49

ប៉ុន្តែក្នុងនោះ គេក៏បានធ្វើការឃាត់ខ្លួន ក្រុមវិស្វករបច្ចេទេសនៅឯអាកាសយានដ្ឋាន ដែលជាអ្នករៀបចំសម្រាប់ការហោះហើរមួយនេះ ដើម្បីធ្វើការសាកសួរបន្ថែមផងដែរ។គួរឲ្យដឹងថា លោហៈធាតុដុំមាសពេជ្រ ដ៏មានតម្លៃទាំងអស់នេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាជីវកម្មរ៉ែ Chukota Mining and Geological Company ដែលជាក្រុមកុលសម្ព័ន្ធ (ឬមានភាគហ៊ុន ៧៥ភាគរយ) នៃក្រុមហ៊ុនឯកជន Kinross Gold ប្រទេសកាណាដា។ គួរបញ្ជាក់បន្ថែមថា Yakutsk ត្រូវបានគេស្គាល់ថា គឺជារដ្ឋធានីមួយ នៃ Yakutia ឬ សាធារណៈរដ្ឋ Sasha Republic ដែលជាតំបន់ផលិត (ឬសម្បូរ) ត្បូងពេជ្រដ៏មានតម្លៃ របស់ប្រទេសរុស្ស៊ី ៕

photo_2021-01-21_23-07-53

photo_2021-01-21_23-07-51

photo_2021-01-21_23-07-47


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម