លោកសុងសុភ័ក្រ្តអភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹកជំរុញឲ្យយុវជនងាកមកលេងកីឡា ព្រោះកីឡានាំមកនៅសុខភាព

ព័ត៌មានសង្គមថ្ងៃសុក្រ ទី27 ខែតុលា ឆ្នាំ2023 ម៉ោង 6:33 នាទី ល្ងាច

ខេត្តបាត់ដំបង : នាព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ កម្មវិធីបាល់ទាត់ BJ88 FUTSAL CUP នៅតារាងបាល់ទាត់សិប្បនិមិត្តវិសាលក្លឹប វិសាលក្លឹប ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ក្រោមអធិបតីភាព លោក សុង សុភ័ក្រ្ត អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង និងជាប្រធានកិត្តិយស ស.ស.យ.ក ស្រុកភ្នំព្រឹក។

ក្នុងកម្មវិធីនេះផងដែរមានការចូលរួមពីលោក លោកស្រី មួន គីរី អភិបាលរងស្រុកភ្នំព្រឹក លោក លោកស្រី ប្រធាន អនុប្រធាន ស.ស យ.ក និងសមាជិក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងលោកគ្រូ អ្នកគ្រូ ដើម្បីចូលរួមអបអរសាទរនិងលើកកម្ពស់នៅវិស័យបាល់ទាត់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងឱកាសនៅផងដែរលោក សុង សុភ័ក្រ្តអភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹកខេត្តបាត់ដំបង កីឡានាំមកនៅសុខភាពកីឡានាំមកនៅការទំនាក់ទំនង សាមគ្គីភាពគ្នា លោកអភិបាលសុំសំណូមពរដល់អាជ្ញាធរមន្ត្រីពាក់ព័ន្ធចូលរួមទប់ស្កាត់ ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ជាពិសេសប្អូនៗកីឡាករទាំងអស់ សុំជិះឆ្ងាយពីគ្រឿងញៀន ពីព្រោះគ្រឿងញៀនវាបំផ្លាញអនាគតនិងក្រុមគ្រួសាររបស់ប្អូនៗវាអាចបង្កើតជាបក្សពួករួមទាំងក្មេងទំនើងក្មេងពាលបងតូចបងធំជាដើម និងខិតខំសាមគ្គីភាពដើម្បីទំនាក់ទំនងគ្នាពីកីឡាករមួយទៅកីឡាករមួយ រវាងក្រុមមួយទៅក្រុមមួយ ពីស្រុកមួយទៅស្រុកមួយ ពីរខេត្តមួយទៅខេត្តមួយ និងសូមសំណូមពរដល់ប្អូនៗជាកីឡាករជាអាឆ្ងាយពីគ្រឿងញៀនកុំចង់សាកកុំចង់ដឹងកុំចង់ភ្លក់ ពេលដែលជាប់ហើយគឺដកមិនចេញទេ ក្រុមគ្រួសារមួយដែលមានការប្រើប្រាស់គ្រឿងញៀនវាប្រៀបដូចជាគ្រាប់បែកមួយនៅពេលដែលដាក់កៅស៊ូហើយវានឹងផ្ទុះនៅថ្ងៃណាជាមិនខាន 

នៅចុងបញ្ចប់នេះ លោក សុង សុភ័ក្រ អភិបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សូមគោរពជូនពរ លោកគ្រូ អ្នកគ្រូ រួមទាំងក្រុមកីឡាករទាំងអស់ មានសុខភាពល្អ ជោគជ័យការងារគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ និងបដិភារៈកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម