វិទ្យាល័យសម្តេចឪខេត្តបន្ទាយមានជ័យអបអរក្រោយពីតារាងបាល់ទាត់របស់ខ្លួនមានសុវត្ថិភាពនិងបានដប្លងរឹង ,អរគុណសម្តេចតេជោ បន្ទាយមានជ័យ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី18 ខែកក្កដា ឆ្នាំ2023 ម៉ោង 9:00 នាទី ល្ងាច

វិទ្យាល័យសម្តេចឪខេត្តបន្ទាយមានជ័យអបអរក្រោយពីតារាងបាល់ទាត់របស់ខ្លួនមានសុវត្ថិភាពនិងបានដប្លងរឹង ,អរគុណសម្តេចតេជោ
បន្ទាយមានជ័យ

គណៈ:គ្រប់គ្រង បុគ្គលិកសិក្សា សិស្សានុសិស្សនៃអង្គភាពវិទ្យាល័យសម្តេចឪក្រុងសិរីសោភ៍ណខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណនិងអបអរក្រោយពីតារាងបាល់ទាត់របស់ខ្លួនមានសុវត្ថិភាពទាំងស្រុង។ពោលគឺបានចុះបញ្ជីដីធ្លីដាច់ដោយដុំ(ធ្វើប្លងរឹង) ហើយបានទទួលប័ណ្ណសម្គាល់សិទ្ធិលើអចលនវត្ថុ។

ពោលគឺតារាងបាល់ទាត់របស់ខ្លួនដែលប៉ុន្មានឆ្នាំមុនមានគេយាយី ឥឡូវនេះមានសុវត្ថិភាពទាំងស្រុងហើយ ។

អ្នកគ្រូឆាន់ ច័ន្ទសោភា នាយិការងវិទ្យាល័យសម្តេចឪអោយដឹងកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៣ ថា : "ទីបំផុត វិទ្យាល័យសម្តេចឪ ធ្វើប្លង់កម្មសិទ្ធិបានសម្រេចហើយ។គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ សូមសំដែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចបានផ្តល់និងកសាងសមិទ្ធិផលយ៉ាងច្រើន សម្រាប់វិទ្យាល័យសម្តេចឪ ".។
អ្នកគ្រូបានបន្តថា :"ក៏សូមអធ្យាស្រ័យចំពោះអ្នកដែលមានមហិច្ឆិតារំលោភយកដីតារាងបាល់របស់វិទ្យាល័យសម្តេចឪ សូមកុំក្តៅក្រហាយនិងចងកំហឹងចំពោះនាងខ្ញុំអី ព្រោះនាងខ្ញុំមិនបានសុំយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទេ ".។

អ្នកគ្រូបានបន្តថា : គឺដើម្បីបម្រើផលប្រយោជន៍ចំពោះសង្គមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពនិងប្រសិទ្ធិភាព ស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងអប់រំយុវជននិងកីឡាកីឡា នាំមកនូវសុខភាព សាមគ្គីភាព ។
ក៏រួមចំណែកលុបបំបាត់គ្រឿងញៀនពីស្រទាប់យុវជន ថែទាំទំពាំងអោយបានល្អ ទើបក្លាយជាឬស្សីដ៍ល្អសូមចូលរួមថែរក្សា ការពារសាលារៀនរបស់សហគមន៍យើងទាំងអស់គ្នា ។

សូមរំលឹកថា : វិទ្យាល័យសម្តេចឪហៅសាលាលើ(ទីតាំងនៅជើងភ្នំស្វាយ) ជាអតីតអនុវិទ្យាល័យសម្តេចឪ បង្កើតនៅឆ្នាំ១៩៦៧ ។ ដល់ឆ្នាំ១៩៨៨ បានតម្លើងជាវិទ្យាល័យ ដែលមានឈ្មោះថាវិទ្យាល័យបន្ទាយមានជ័យ។
នៅឆ្នាំ១៩៩២ បានប្តូរទៅជាវិទ្យាល័យសម្តេចឪ ។ ហើយនៅឆ្នាំ១៩៩៣ បានក្លាយជាវិទ្យាល័យមានចំណាស់លំដាប់ទី២ ក្នុងខេត្ត បន្ទាប់ពីវិទ្យាល័យមង្គលបូរី(អតីតអនុវិទ្យាល័យភវវ្ម័នទី២)នៅស្រុកមង្គលបូរី ។ វិទ្យាល័យសម្តេខឪ មានគ្រូនិងសិស្សច្រើនជាងគេក្នុងខេត្ត(ទទួលសិស្សកម្រឹតវិទ្យាល័យពីទូទាំងខេត្ត លើកលែងតែស្រុកមង្គលបូរីនិង១ផ្នែកនៃស្រុកថ្មពួក) ។

ប៉ុន្តែ នៅពេលបន្តបន្ទាប់ ក្នុងគោលនយោបាយរាជរដ្ឋាភិបាល គឺក្រសួងអប់រំ យុវជននិងកីឡាត្រូវអភិវឌ្ឍន៍គ្រឹះស្ថានសិក្សាអោយទៅជិតផ្ទះពលរដ្ឋ ។
គ្រឹះស្ថានមធ្យមសិក្សាសាធារណ: មានវិទ្យាល័យជាច្រើនត្រូវបានបង្កើតបន្ថែម៣ទៅនៅក្រុងសិរីសោភ៍ណនិងនៅតាមស្រុកក្រុង៨ទៀត ។
ក្នុង១ស្រុកឬក្រុង បានបង្កើតវិទ្យាល័យពី២ទៅ៤កន្លែងឯណោះ។

បច្ចុប្បន្នវិទ្យាល័យសម្តេចឪ មានគណ:គ្រប់គ្រងនិងបុគ្គលិកសិក្សាចំនួន ១០២នាក់/ស្រី៤៤នាក់ ។ សិស្សសរុបជិត១៥០០នាក់ (ពីថ្នាក់ទី៧ដល់ទី១២) ។

វិទ្យាល័យមានផ្ទៃដីទំហំក្រឡាដី ៥៤.១៣៧ម៉ែត្រការេ ឬ៥,៤១ហិចតា ។ ក្នុងតារាងបាល់ទាត់នៅខាងក្រោយ មានទំហំជិត១,៥ហិចតា ។

នៅអំឡុងឆ្នាំ២០១៣ មកមានគេយាយី បានរត់ការចង់ដោះដូរតារាងបាល់ទាត់នៃវិទ្យាល័យនេះ ដែលបង្កអោយគណ:គ្រប់គ្រង បុគ្គលិកសិក្សា សិស្សានុសិស្ស មាតាបិតាអាណាព្យាបាលសិស្សព្រួយបារម្ភយ៉ាងខ្លាំង ។

ជាលាភនៅក្នុងគ្រោះ ឬជាភ័ព្វសំណាងដែលមិនគិតស្មានដល់ កាលពីថ្ងៃទី២០ខែតុលាឆ្នាំ២០១៦ ក្នុងដំណើរចុះពិនិត្យសមិទ្ធផលនានានិងសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តបន្ទាយមានជ័យ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងប្រតិភូក៏បានអញ្ជើញទស្សនកិច្ច និងជួបសួរសុខទុក្ខលោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យសម្តេចឪផងដែរ។

នៅពេលនោះ ក្រៅពីបានគោរពគារវកិច្ចជាមួយនឹងក្តីត្រេកអរឥតឧបមាននិងមោទនភាពដែលបានសម្តេចប្រមុខរាជរដ្ឋាភិបាលនិងប្រតិភូអញ្ជើញទៅជួបសួរសុខទុក្ខនិងផ្តល់សមិទ្ធផល សម្ភារ:ជាច្រើននោះ សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូបានឆ្លៀតស្នើសុំអន្តរាគមន៍សម្តេចតេជោដើម្បីបានរក្សាទុកតារាងបាល់ទាត់របស់សាលាដូចដើម ។

សម្តេចតេជោបានសួរថា តារាងបាល់ទាត់នោះនៅឯណា ? លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបានចង្អុរថា នៅជាប់ខាងក្រោយសាលា ។ជ្រាប់ដូច្នេះ សម្តេចតេជោបានប្រកាសថា អោយរក្សាទុកតារាងបាល់ទាត់នោះជូនវិទ្យាល័យសម្តេចឪដូចដើមឡើងវិញ ។

លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបានថ្លែងអំណរគុណនិងសូមគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ចៅប្រុសចៅស្រីនិងប្រតិភូទាំងឡាយ ។

នៅឆ្នាំ២០២១ ក្រសួងអប់រំ យុវជននិងកីឡា បានទម្លាក់ថវិកាអោយមន្ទីរសាងសង់ អភិវឌ្ឍន៍តារាងបាល់ទាត់នោះជាតារាងស្មៅសិប្បនិមិត្តចំនួន២ ។
ទី១-នៅវិទ្យាល័យសម្តេចឪនេះនិងទី២-នៅវិទ្យាល័យហ៊ុន សែនខ្លាកូន ដែលទីតាំងទាំងពីរ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។

លុះមកដល់ឆ្នាំ២០២២-២០២៣ នេះ អង្គភាពវិទ្យាល័យក៏បានស្នើសុំទៅមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដី ដើម្បីបញ្ជូនមន្ត្រីជំនាញទៅចុះបញ្ជីដីធ្លីដាច់ដោយដុំឬធ្វើប្លង់រឹង ។

ចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម