ជិះម៉ូតូបុកដើមឈើ បណ្តាលឲ្យបាក់ករស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅសល់ដង្ហើមចង្រឹត.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី26 ខែមិថុនា ឆ្នាំ2022 ម៉ោង 12:53 នាទី ល្ងាច

(ស្រុកស្ទឹងហាវ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយខ្លួនឯង នៅវេលាម៉ោង១៩ និង ៤០ នាទីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាណ៍មួយកើតឡើង មានទិសដៅពីត្បូងទៅជើងបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកPULSAR ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ១k៤៧៨៥។

១/ឈ្មោះ រស់ ភ័ក្ដ្រ ភេទប្រុស អាយុ៣៥ ឆ្នាំ ស្នាក់នៅក្រុម ៣ ភូមិ ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តសីហនុ (អ្នកបើកបរស្លាប់)
២/ឈ្មោះណាំ សុផាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្រុម១ ភូមិ២ ឃុំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(អ្នក់រួមដំណើរ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ)។

បច្ចុប្បន្ន ម៉ូតូបង្កត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកស្ទឹងហាវ ចំណែកឯជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ចំណែកសាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម