ពិតជាអាសូពន់ពេក ដើរហាត់សុខៗដួលផ្ងាក្រោយបោកក្បាលស្លាប់ភ្លាមៗ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី07 ខែសីហា ឆ្នាំ2021 ម៉ោង 10:11 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC.បុរសម្នាក់ បានស្លាប់ភ្លាមៗខណះពេលដើរហាត់​ប្រាណ​ជា​មួយ​​មិត្តភ័ត្រ ក្រោយពីបានដួល​ផ្ងា​ក្រោយយ៉ាងពេញទំហឹង នៅលើការ៉ូឡា នា​ល្ងាច​ថ្ងៃទី៧សីហារឆ្នាំ២០២១។

        ជុំវិញហេតុការណ៏នេះ បើយោងតាមប្រភពពីមន្ត្រីជំនាញពិនិត្យសាក​សពនៃ​ស្នង​ការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ក្រោយការធ្វើ​កោសល​វិច្ច័យ​រួចមកថា សាកសពភេទប្រុស អាយុប្រហាក់ប្រហែលជិត៦០ឆ្នាំ គឺជាជនជាតិ ចិន ពិតជាស្លាប់ដោយសារស្លាក់ខ្សល់ ហើយបានដួលផ្ថា​ក្រោយ បោកក្បាលផ្នែក​ខាងក្រោយ ជាមួយជ្រុងនៃការ៉ូឡា បណ្តាលអោយ​ស្លាប់​ភ្លាម​ៗតែម្តង។

        ដោយឡែកយោងតាមប្រភពពីសាក្សីនៅក្បែរ កន្លែងកើតហេតុ  ក៏ដូចជាតាម​រយះកាមេរ៉ាសុវត្តិភាព បានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គេបាន​ឃើញ​មនុស្សម្នាជាច្រើនបានដើរហាត់ប្រាណ រហូតដល់វេលាម៉ោងកើតហេតុ គេ​បាន​ជនរងគ្រោះ រួមជាមួយមនុស្សចំនួនប្រមាណ២ទៅ៣នាក់ដើរហាត់​ប្រាណជា​មួយ តែនៅពេលជនរងគ្រោះ ដើរមកដល់ចំនុចកើតហេតុស្រាប់តែ បុរស់ជាជនរង​គ្រោះ​បានដួលផ្ងាក្រោយតែម្តង ហូរឈាមរហូតដល់ស្លាប់នៅនឹងកន្លែង។

        ក្រោយពីការធ្វើកោសលវិច្ច័យរួចរាល់ សាកសពត្រូវបានបញ្ជូនទៅកាន់​ទី​តាំង​តម្កល់សាកសព ដើម្បីរងចាំការពិនិត្យម្តងទៀត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម