ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងនគរបាលទេសចរណ៍ ចុះទៅតាមបណ្ដោយឆ្នេរធ្វើការណែនាំដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្ត ការប្រុងប្រយ័ត្ន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី30 ខែឩសភា ឆ្នាំ2022 ម៉ោង 7:37 នាទី ព្រឹក

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងនគរបាលទេសចរណ៍ ចុះទៅតាមបណ្ដោយឆ្នេរធ្វើការណែនាំដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្ត ពេលចុះលេង និងងូតទឹកសមុទ្រតាមបណ្ដោយឆ្នេរត្រូវមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងករណីឈ្លក់ទឹកជាយថាហេតុណាមួយកើតឡើង ។ ដោយថ្មីៗនេះ កម្លាំងជំនាញបានពិនិត្យឃើញថា មានករណីភ្ញៀវទេសចរណ៍ឈ្លក់ទឹកនៅឆ្នេរអូរឈើទាលទី២ និងឆ្នេរអូរត្រេះ ប៉ុន្តែពុំបណ្ដាលឱ្យមានគ្រោះថ្នាក់បាត់បង់ជីវិតឡើយ ដោយប្រជាពលរដ្ឋ និងភ្ញៀវក្បែរទីកន្លែងកើតហេតុ និងក្រុមអាជីវករម៉ូតូទឹកបានចុះជួយសង្គ្រោះឡើងមកលើគោកវិញទាន់ពេល ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម