កសិករស្រុកឆែប បានថ្លែងដោយក្តីមោទនភាព ចំពោះលទ្ធផលដែលទទួលបាន បន្ទាប់ពីគាត់បានកែប្រែផ្ទៃដីដែលមានទំហំ១ហិកតា មកដាំដុះដំណាំបន្លែផ្សេងៗ កុំទុកដីឲ្យនៅទំនេរ!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី18 ខែមករា ឆ្នាំ2021 ម៉ោង 9:38 នាទី ព្រឹក

ព្រះវិហារ ៖ កសិករមួយរូបរស់នៅភូមិពោធិទៀប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងដោយក្តីមោទនភាព ចំពោះលទ្ធផលដែលទទួលបាន បន្ទាប់ពីគាត់បានកែប្រែផ្ទៃដីដែលមានទំហំ១ហិកតា ដាំដុះដំណាំបន្លែផ្សេងៗ។

fn-2021-01-17-14-55-05-0

លោក ចន គឹមស្រស់ អាយុ៣៧ឆ្នាំ មានភរិយាឈ្មោះ យឹង ថាវី អាយុ៣៨ឆ្នាំ មានកូនក្នុងបន្ទុកចំនួន២នាក់ ជាកសិកររស់នៅភូមិពោធិទៀប ឃុំម្លូព្រៃមួយ ស្រុកឆែប បានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់មានផ្ទៃដីទំហំ១ហិកតា និងបានដាំដុះដំណាំបន្លែផ្សេងៗ ដោយគិតជាមធ្យមបានចំណូលក្នុង១ឆ្នាំ ជាង២០លានរៀល។

fn-2021-01-17-14-55-09-0

កសិកររូបនេះបានបន្តទៀតថា ដំណាំបន្លែដែលគាត់ដាំរួមមាន ដើមខ្ទឹម ដែលរយៈពេលដាំ គឺជាង១ខែទទួលបានផលហើយ ដែលជាមធ្យមក្នុងរយៈពេលជាង១ខែ គាត់អាចលក់ដើមខ្ទឹមបានប្រហែលជិត២តោន ដោយក្នុង១គីឡូមានតម្លៃចាប់ពី៣៥០០រៀលទៅ៤០០០រៀល។

fn-2021-01-17-14-55-05-4

ចំណែកដំណាំត្រសក់ គាត់ដាំក្នុងរយៈពេលជាងមួយខែដូចគ្នា ទទួលបានផលជិត២តោន ដោយលក់បានតម្លៃ៨០០រៀលក្នុងមួយគីឡូក្រាម ក្រោពីនោះគាត់ដាំបន្លែបន្ទាប់បន្សំមួយចំនួនទៀត ដូចជាត្រប់ ម្ទេស ដែលដំណាំទាងនេះ សរុបក្នុងមួយឆ្នាំគាត់អាចទទួលចំណូល បានជាង២០លានរៀលដែរ។

fn-2021-01-17-14-55-05-3

កសិករ ចន គឹមស្រស់ បានឲ្យដឹងទៀតថា ចំពោះវិធីសាស្ត្រ និងបច្ចេកទេសក្នុងការដាំដុះបន្លែនេះ គឺគាត់មើលតាម Youtube និងមានការបង្រៀនពីមន្ត្រីកសិកម្មផងដែរ។ កន្លងមកគាត់ទទួលបានសម្ភារជាច្រើន ពីមន្ទីរកសិកម្មខេត្ត សម្រាប់យកមកប្រើប្រាស់ លើការដាំបន្លែរបស់គាត់ ហើយគាត់ក៏សំណូមពរទៅមន្ទីរកសិកម្មខេត្ត ជួយពន្លឿនការស្តារស្រះ និងឧបត្ថម្ភម៉ាស៉ីនបូមទឹក សម្រាប់គាត់ផង ព្រោះខែនេះទឹកចាប់ផ្តើមរីងបណ្តើរៗហើយ៕

fn-2021-01-17-14-55-05-1

fn-2021-01-17-14-55-05-2


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម