ការប៉ះទង្គិចរវាងប្រជាពល និងបុគ្គលឈ្មោះ ដេវិត ឆាណាយវ៉ា នៅលើទីតាំងដែលក្រុមកាងារខេត្តចុះរៀបចំបែងចែកដីឡូតិ៍ជូនប្រជាពលរដ្ឋ ស្ថិតនៅចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់....

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែមេសា ឆ្នាំ2023 ម៉ោង 3:16 នាទី ព្រឹក

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ប៊ូ វឌ្ឃនា ប្រធានអន្តរវិស័យ បានដឹកនាំក្រុមកាងារចុះរៀបចំដីឡូតិ៍ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានជួបជុំគ្នានៅចំណុច ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយមានការរៀបចំក្នុងគោលនយោបាយឈ្នះៗ ដែលត្រៀមរៀបចំនូវទីតាំងដីថ្មីសម្រាប់ប្រជាពលរដ្ឋ មានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ។

កំឡុងពេលការចុះរៀបចំទីតាំងដីឡូតិ៍ជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តក្រោមការសម្របសម្រួលដោយរដ្ឋបាលខេត្តព្រះសីហនុ ស្រាប់តែមានបុគ្គលឈ្មោះ ដេវិត ឆាណាយវ៉ា បានដឹកនាំកម្លាំងប្រជាពលរដ្ឋប្រមាណជាង២០នាក់ មករារាំងការអនុវត្ត របស់ក្រុមកាងាររដ្ឋបាលខេត្តព្រះសីហនុ ដែលបានចុះមករៀបចំបែងចែកដីឡូតិ៍ជូនប្រជាពលរដ្ឋ។ ក្នុងនោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទទួលយកការដោះស្រាយ បានចេញមុខតវ៉ាជាមួយបុគ្គល ដេវិត ឆាណាយវ៉ា រហូតដល់មានការប៉ះទង្គិចពាក្យសម្ដីគ្នា ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម