រន្ធត់រថយន្តបុកពីក្រោយរថយន្ត សរុបប្រមាណ០៩គ្រឿង ចំណុចក្បែរចំណោទយាយម៉ៅពេជ្រនិល

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី06 ខែមិថុនា ឆ្នាំ2023 ម៉ោង 5:16 នាទី ល្ងាច

រន្ធត់រថយន្តបុកពីក្រោយរថយន្ត សរុបប្រមាណ០៩គ្រឿង ចំណុចក្បែរចំណោទយាយម៉ៅពេជ្រនិល

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្តបុកពីក្រោយរថយន្ត សរុបប្រមាណ០៩គ្រឿង ចំណុចក្បែរចំណោទយាយម៉ៅពេជ្រនិល ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិលនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤

#យោងតាមប្រភពផេកស្នងការកំពង់ស្ពឺ : ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកពីក្រោយរថយន្តចំនួន០៩គ្រឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់ម៉ោង១៤.២០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលា នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបញ្ជាក់ជាបឋមថា ស្លាប់០១នាក់ស្រី_នៅកន្លែងកើតហេតុ
- របួសធ្ងន់០២នាក់ប្រុស
- ខូចខាតរថយន្ត៩គ្រឿងធ្ងន់
ករណីនេះ កំលាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកំលាំងសង្រ្គោះ បានកំពុងធ្វើចរាចរណ៍នៅកន្លែងកើតហេតុ និងសម្របសម្រួលលេីករណីនេះកុំអោយកកស្ទះចរាចរណ៍ និងជួយសង្រ្គោះមនុស្ស។

ព័ត៌មានលំអិតជូនពេលក្រោយ។ អត្ថបទដោយលោកនី វ៉ាន់នីន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម