បុរសជនជាតិចិនម្នាក់ បា...ញ់ក្បា..លខ្លួនឯង ស្លា...ប់ក្នុងថ្លុ..កឈា...មទាំងព្រឹក

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែសីហា ឆ្នាំ2022 ម៉ោង 11:59 នាទី ព្រឹក

ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើល ខណៈ បុរសជនជាតិចិនម្នាក់ បានយកកាំភ្លើង បាញ់ក្បាលខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម អង្គុយផ្អែកគល់ដើមឈើ យ៉ាងរន្ធត់ ដោយមានកាំភ្លើងនៅក្បែរខ្លួន ផ្អើលសមត្ថកិច្ចចុះមកធ្វើការពិនិត្យ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចភោជនីដ្ឋានអង្គរបិច ក្រុម១៦ ភូមិ០៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងនោះ បើតាមរបាយការណ៍ការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ដែលបាញ់សម្លាប់ខ្លួនឯងនេះ មានឈ្មោះ SU XIANG ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត ១០ ធ្នូ ១៩៩៣ កាន់លិខិតឆ្លងដែនលេខ EH4725788 សុពលភាពថ្ងៃទី ០៧ វិច្ឆិកា ២០២៩ ទិដ្ឋាការលេខ EEX 1900894773

 

សុពលភាពថ្ងៃទី ០៦ សីហា ២០២៣ ។

ពេលនេះ សាកសពខាងលើ ត្រូវបានដឹកយកទៅរក្សាទុកនៅសាលដាក់សព របស់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំសាច់ញាតិមកទទួល ៕ សំណាង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម