ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ជំរុញអោយក្រុមការងារបច្ចេកទេសត្រូវបង្កើនការ​យកចិត្តទុក​ដាក់បំពេញការងារដោយទទួលខុសត្រូវព្រោះនេះជាទ្រព្យសម្បត្តិសាធារណៈរបស់យើង

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី11 ខែឩសភា ឆ្នាំ2021 ម៉ោង 10:26 នាទី ល្ងាច

 (ខេត្តព្រះសីហនុ)៖ អមដំណើរដោយលោកអភិបាលរងខេត្ត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់បានចុះ​ពិនិត្យសកម្ម​ភាពការ​រៀប​ចំបាវដាក់ដីទប់ឫសស្ងាវនៅតាមបណ្តោយឆ្នេរស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេក​ទេស​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់បំពេញការងារដោយទទួលខុសត្រូវព្រោះនេះជាទ្រព្យសម្បត្តិសាធារណៈរបស់យើងទាំង​អស់គ្នា ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តរបស់យើងមានខ្សល់អាកាសបរិសុទ្ធ ដើមស្ងាវត្រូវបានដាំដុះនៅតាមឆ្នេរសមុទ្រលម្អតាមបែបធម្មជាតិ។រដ្ឋបាលខេត្តត្រៀមរៀបចំឆ្នេរកម្សាន្តសាធារណៈតាមបណ្តោយឆ្នេរចាប់ពីឆ្នេរអូឈើទាលរហូត ដល់ឆ្នេររាមដើម្បីសម្រាប់ទទួល​ភ្ញៀវទេសចរមកលេង​កម្សាន្ត​នៅពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ជំងឺកូវីដ-១៩នៅទូទាំងប្រទេស ពិសេសថែមទៀត​នោះ។ឯកឧត្តម គួច ចំរើន បន្តថា នៅតាមបណ្តោយឆ្នេរត្រូវបានរៀបចំសាង​សង់បន្ទប់ទឹកដែល​មានលក្ខណ​ស្តង់​​​​ដារបំរើភ្ញៀវទេសចរ ក្រៅពីឆ្នេរ និងបន្ទប់ទឹកស្តង់ដារ ខេត្តព្រះសីហនុមានហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ធំទូ​លាយ មានលម្អដោយដើមឈើ សួនច្បារនៅអមសងខាងផ្លូវ មានភ្លើងបំភ្លឺសាធារណៈ ភ្លើងស្តុប និងកាមេរ៉ាសុវត្ថិ​ភាពបំពាក់នៅតាមផ្លូវ ដើម្បីធានាពីសោភ័ណភាព និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ បន្ថែមទៀត ។ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា នៅពេលចប់កូវីដ-១៩ យើងនឹងបន្តដាំកូនស្ងាវនៅ​តាមបណ្តោយ​ឆ្នេរក្នុងក្រុងព្រះសីហនុបន្តទៀត ព្រោះដើមស្ងាវវាសាកសម្យរស់​នៅ​តាម​ឆ្នេរសមុទ្រជួយការពារបរិស្ថាន និង​សោភ័ណភាព​​តំបន់ឆ្នេរមានភាពស្រស់ស្អាត ។

ក្នុងឪកាសនោះផងដែរ ក្រុមការងារបច្ចេកទេសបានឱ្យដឹងថា បាវច្រកដីនេះ វាមានគុណភាពធានាកំ​ដៅ​ថ្ងៃនិងធានាការ​ជ្រាប​ទឹកបានល្អអាចរក្សាបានរហូត១០ឆ្នាំ ប្រសិនបើមិនមានការយកកាំបិទមកកាត់បំផ្លាញ ម្យ៉ាង​​ការយក​បាវ​នេះមកច្រកខ្សាច់ទប់កុំឱ្យទឹកសមុទ្របោកបក់យកខ្សាច់ចេញពីគល់ស្ងាវ ដែលបណ្តាលឱ្យដើមស្ងាវ​ត្រូវដួលរលំ​នៅ​ពេលខាងមុខ នេះជាវិធានការទប់ស្កាត់បានទាន់ពេលវេលាកុំឱ្យដើមស្ងាវវាដួលរលំ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម