(ព័ត៌មានបឋម)បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ច ស្ទាក់ចាប់ខ្លួននៅចំណុចស្តុបមន្ទីរសុខាភិបាលចាស់ សង្សយ័ពីបទ ហឹង្សាប្រើអាវុធមុតស្រួចចាក់ទៅលើគូភាគីម្ខាងទៀតឲ្យរងរបួស រួចបើករថយន្តគេចខ្លួន…

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែធ្នូ ឆ្នាំ2022 ម៉ោង 7:21 នាទី ល្ងាច

ខេត្តព្រះសីហនុ៖(ព័ត៌មានបឋម)បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនិងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការស្ទាក់ចាប់ខ្លួននៅចំណុចស្តុបមន្ទីរសុខាភិបាលចាស់ វេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃ២៤ធ្នូ២០២២ នាំយកទៅបន្តនិតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ជាបឋមពីសមត្ថកិច្ចបាបឲ្យដឹងថា បុរសជនជាតិចិនរូបនេះជាប់សង្សយ័ពីបទ ហឹង្សាប្រើអាវុធមុតស្រួចចាក់ទៅលើគូភាគីម្ខាងទៀតឲ្យរងរបួស រួចបើករថយន្តគេចខ្លួន ហើយក្នុងពេលកំពុងបើករថយន្តរត់គេចខ្លួន បានបុកប៉ះនឹងម៉ូតូមួយគ្រឿងទៀតនៅតាមផ្លូវ។

ភ្លាមៗ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៏លម្អិតជុំវិញរឿងនេះនៅឡើយ ដោយរង់ចាំការស្រាវជ្រាវសួរនាំតាមនិតិវិធី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម