សាខា មន្រ្តីសាខា អ្នកស្ម័គ្រចិត្ត ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ​ជូនប្រជាពលរដ្ឋ ភូមិ១ សង្កាត់លេខ១ ក្រិងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី26 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 11:40 នាទី ព្រឹក


ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខានៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆកា ឆ្នាំ២០២១ បានដឹកនាំ សមាជិកគណៈកម្មាធិការសាខា មន្រ្តីសាខា អ្នកស្ម័គ្រចិត្ត ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១២៣គ្រួសារ ដែលមានជីវភាពទីទ័លក្រ ស្ថិតនៅភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។


នាឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ មួយវិញទៀត ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធីក្នុងថ្ងៃនេះ សូមប្រយ័ត្នការពារថែរក្សាសុខភាពនៅក្នុងរដូវធ្លាក់ខ្យល់នៅពេលខាងមុខនេះ ដែលនាំអោយមានការឆ្លងជំងឺផ្សេងៗ និងទៅចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រមទាំងជួយបន្ត ផ្សព្វផ្សាយដល់សហគមន៍ មិត្តភក្តិ បងប្អូនបន្ថែមទៀត ឱ្យទៅទទួលការចាក់វ៉ាក់សាំងដើម្បីចូលរួមក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ចម្លងដល់ក្រុមគ្រួសារ និងសហគមន៍។ជាមួយគ្នានេះឯកឧត្តម ប្រធានក៍សូមអំពាវនាវដល់គ្រួសារទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។អំណោយដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ម៉ាស់ ១ប្រអប់ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) កន្ទេលចំនួន និងថវិកា ៥ម៉ឺនរៀល ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម