បុរសម្នាក់ធ្លាក់ពីលើអាគារស្នាក់នៅរបស់បុគ្គលិកមួយកន្លែង បណ្ដាលឱ្យស្លាប់ដោយមិនមូលហេតុ ក្នុងក្រុងព្រះសីហនុ....

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី14 ខែមករា ឆ្នាំ2023 ម៉ោង 12:29 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) បុរសម្នាក់ធ្លាក់ពីលើអាគារស្នាក់នៅរបស់បុគ្គលិកមួយកន្លែង ស្ថិតនៅសង្កាត់៣ក្រុង/ខេត្តព្រះសីហនុ វេលាម៉ោង៩កន្លះយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងជាបឋមថាសព បុរសខាងលើមានឈ្មោះ យិន វិបុល អាយុ៣៥ មានស្រុកកំណើតនៅខេត្តកំពង់ចាម ដោយបច្ចុប្បន្នមកធ្វើការជាជាងភ្លើងនៅក្នុងកាសុីណូមួយកន្លែងក្នុងក្រុងព្រះសីហនុ ។ 

ភ្លាមៗនោះសមត្ថកិច្ច ពុំទាន់អាចបញ្ជាក់ប្រាប់ថា មូលហេតុនៃការស្លាប់នេះ ផ្តើមចេញពីមូលហេតុអ្វីច្បាស់នៅឡើយទេ ដោយរងចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យសិន ។

ដោយឡែកយោងតាមប្រភពព័ត៌មានពីប្រពន្ធសពបានឲ្យដឹងទាំងសម្រែកយំសោកយ៉ាងអ៊ួលដើមករថា ប្តីខ្លួនមានជំងឺប្រចាំកាយ និងនៅមុនពេលស្លាប់បានឆាតមកប្រាប់ប្រពន្ធថាឯងខ្ញុំចង់ស្លាប់លែងចង់រស់ហើយ ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម