ក្រោយខកខានអស់ ២ ឆ្នាំ ពេលនេះបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ បានវិលត្រឡប់មកវិញហើយ.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែតុលា ឆ្នាំ2022 ម៉ោង 8:46 នាទី ល្ងាច

ក្រសួងទេសចរណ៍បានជូនដំណឹងថា ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» (Bay of Peace, Bay of Hope)។

សេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា ពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅខេត្តព្រះសីហនុ ក្នុងគោលបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ក៏ដូចជាជំរុញលើកតម្លៃ និង ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ពិសេសអេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ដោយឡែកក្រសួងទេសចរណ៍បានប្រកាសថា សកម្មភាព និង ព្រឹត្តិការណ៍សំខាន់ៗក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះរួមមាន ៣ សំខាន់ៗដូចជា៖
១. ការផ្សាយបន្តផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ និង មានការបាញ់កាំជ្រួចអបអរពិធីបុណ្យសមុទ្រលើកទី ៩ ឆ្នាំ ២០២២។
២. មហោស្រពម្ហូបអាហារខ្មែរ និង អន្តរជាតិ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍។

៣. សកម្មភាពកីឡាលើទឹក និង កីឡាលើឆ្នេរខ្សាច់។

សូមរំឭកថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំដំបូងកាលពីឆ្នាំ ២០១១ បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប និង ខេត្តកំពត ត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ហើយក៏អាក់ខានទៅវិញនៅឆ្នាំ ២០២០ ព្រោះតែវិបត្តិសាកលលោកគឺជំងឺកូវីដ-១៩។
យ៉ាងណាចំពោះក្រុមហ៊ុនឯកជន ធុរជន និង សិល្បករ សិល្បការនី តារាចម្រៀងជាតិ ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងសកម្មភាពនានានៃពិធីបុណ្យសមុទ្រ សូមទំនាក់ទំនងទៅគណៈកម្មការដែលមានក្នុងសេចក្ដីជូនដំណឹងខាងក្រោម៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម