ចុម!! លោកព្រះ លេងសុទ្ឋតែអាវុធខ្លីសេរីទំនើប ទីបំផុត សមត្ថកិច្ចប៉ូលីសប្រមាញ់បានហើយ កុំអី ……..

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែកក្កដា ឆ្នាំ2021 ម៉ោង 7:31 នាទី ល្ងាច

ខេត្តព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជារផ្ទាល់ ពីសំណាក់ លោកឧត្តមn សេនី យ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុនៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ​២០២១ កំលាំងជំនាញនគរបាលបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ដក​ហូតកាំភ្លើងខ្លីមួយដើមនិងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

        យោងតាមប្រភពពីលោកឧត្តមn សេនី យ៍ទោ ជួន ណារិន្ទបាន​គូស​បញ្ជាក់​ថា​ករណីនេះកើតឡើងកាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រោយ​មានករណីផ្ទុះអាវុធចំនួន០៣គ្រាប់ នៅក្នុងបន្ទប់ជួលមួយកន្លែង​ដែលជន​ជាតិ​​ចិនបានជួល ស្ថិតនៅចំណុចក្រុមទី១០ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្ត​ព្រះសី​ហនុ ។ បន្ទាប់ពីទទួលបានព័ត៍មានពីការផ្ទុះអាវុធនេះភ្លាម កម្លាំងជំនាញផែន​ការងារ​ន​គរបាលព្រហ្មទណ្ឌបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការហ៊ុមព័ទ្ធបន្ទប់ដែលកើតហេតុ រហូត​ដល់​វេលលាម៉ោង ០៦និង៣០នាទីព្រឹក ទើបធ្វើការឃាត់ខ្លួនបានជនប្រដាប់អាវុធ ដែល​ជា​ជនជាតិចិននោះ ។ជនសង្ស័យឈ្មោះ WANG XUDONG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន:-កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI ពណ៌ទឹកប្រាក់ មានលេខសម្គាល់ៈ 000326-បង់កាំភ្លើង ០១-គ្រាប់កាំភ្លើង ៤៤គ្រាប់

-សំបកកាទុស ០៣គ្រាប់-ស្រោមកាំភ្លើង ០១-កាំភ្លើងបាញ់ឆក់ ០១-ខ្នោះដៃ ០១គូរ

-កូនកាំប៉ិតស្នៀត ០២-ស្បែកជើងកវែង ០២គូរ-ទូរស័ព្ទដៃ ០២គ្រឿង -លិខិតឆ្លងដែន ០២ក្បាល ។

     បច្ចុប្បន្នជនសង្សយ័នគរបាលបញ្ជូនទៅសាលាដំបូងខេត្ត ហើយត្រូវ​បានចៅ​ក្រម​ចេញ​ដីការឃុំខ្លួនហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម