ក្រុមអាជីវករប្រមាណ២៩គ្រួសារ ស្នើសុំការយោគយល់ពីរដ្ឋបាលក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី21 ខែសីហា ឆ្នាំ2023 ម៉ោង 4:43 នាទី ល្ងាច

 

ខេត្តព្រះសីហនុៈក្រុមអាជីវករប្រមាណ២៩តូប​ដែលកំពុង លក់ដូនៅ​ចំនុច​ឆ្នេរ​ព្រែក​ត្រែង នាព្រឹកថ្ងៃទី២១សីហានេះ បាន ប្រមូលផ្តុំគ្នា ធ្វើកិច្ចសម្ភាស៏ជា​មួយ​ក្រុម​អ្នកសារ ដោយពួកគាត់បានស្នើរសុំការយោគយល់ ពីរដ្ឋបាលក្រុង ខេត្ត ខណះពេលថ្ងៃឪសានុវាទ ក្នុងការរុះរើ បានជិតចូលមកដល់។

        ប្អូនប្រុស អ៊ុំរស្មីជាអាជីវករ២៩តូបបានគូសបញ្ជាក់ថា ពួកគាត់​មិន​​​​ជំ​ទា​ស់នឹងគោលការណ៏របស់រដ្ឋបាលក្រុង ខេត្តនោះទេ ពួកគាត់នឹងធ្វើការរុះរើ ដោយខ្លួនឯង ប៉ុន្តែពួកគាត់សុំអោយរដ្ឋបាលក្រុង ជួយសម្របសម្រួល​ធ្វើ​យ៉ាង​អោយពួកគាត់អាចលក់ដូរ នៅចំនុច ឆ្នេរព្រែកត្រែងនេះ ព្រោះទីនេះ​គឺជា​ឆ្នាំង​បា​យ ជាប្រភពសេដ្ឋកិច្ចគ្រួសារដ៏សំខាន់ បើបាត់បង់ទីនេះ ស្មើនឹងបាត់​បង់​ចំ​ណូលគ្រួសារ ដូចនេះ ពួកគាត់មានតែលើកម្រាមដៃដប់ សុំការសន្តោស ពី​លោក សរ កក្កដា អភិបាលក្រុង ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្តព្រះសីហនុ សូមផ្តល់ឪកាសអោយពួកគាត់បានលក់នៅទី​តាំងដ៏ដែល ដោយអនុវត្តន៏តាមការចាត់ចែងរបស់រដ្ឋបាលក្រុង។

        ជាមួយគ្នានេះផងដែរ  ប្អូនស្រី ម្នាក់ទៀតឈ្មោះសុខា លី ក៏បានបង្ហាញ​អារម្មណ៏​ស្រ​ដៀង​​គ្នាថា ពួកគាត់នឹងរុះរើរាល់សំណង់ផ្សេងៗចេញទាំងអស់ តែ​សូមរក្សា​ទុក​នូវកញ្ចុះខ្លះៗ ដើម្បីបំរើដល់ភ្ញៀវទេសចរណ៏ ដែលបានមក​លេង​កំសាន្ត ដោយ​​សារ​តែបើអត់កញ្ចុះអង្គុយទេ គឺភ្ញៀវទេសចរណ៏ពុំចូលហូប​អាហារ​​របស់ពួក​គាត់​នោះ​ឡើយ ព្រោះបើក្រាលកន្ទេល មិនអាចទ្រាំ​ទ្រ​នូវ​ធូ​លី​ដី ដែលយាន​យន្ត​បើកបរ នៅក្បែរនោះបានទេ។ពួកគាត់សង្ឃឹមថា លោក អភិបាលក្រុង ក៏ដូចជាឯកឧត្តម អភិបាលខេត្ត នឹងយោគយល់ដល់​កូនចៅ​ដោយ​ការ​អនុ​គ្រោះ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម