លោកឧកញ៉ា ទៀ វិចិត្រ ត្រៀមស្បៀងប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាជនដែលកំពុងធ្វើចត្តាឡីស័កនៅតំបន់ក្រហម.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែមេសា ឆ្នាំ2021 ម៉ោង 2:08 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណៈបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ត្រៀមស្បៀងប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាជនដែលកំពុងធ្វើចត្តាឡីស័កនៅតំបន់ក្រហម ពិតណាស់បងប្អូនពលរដ្ឋពួកគាត់ពិតជាត្រូវការជាចាំបាច់ក្នុងអំឡុងពេលជួបការលំបាកដោយសារវិបត្តិជំងឺកូវិដ-១៩នេះ។

អំណោយទាំងអស់រួមមាន៖ 

ត្រីរ៉ស់ងៀត 1000 kg

សាច់ក្រក់ 1000 kg

បន្លែច្រើនមុខរួម 11600 kg

លោកបានបន្តថា ជួយគ្នាក្នុងគ្រាលំបាក និង ចូលរួមការពារទាំងអស់គ្នាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាទាំងអស់គ្នា ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម