ភ្លើងបំភ្លឺផ្លូវមិនភ្លឺជិះម៉ូតូបុករថយន្តចតស្ងៀមបណ្តាលឲ្យស្លា..ប់

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី23 ខែឩសភា ឆ្នាំ2022 ម៉ោង 6:59 នាទី ល្ងាច

បាត់ដំបង÷ ជិះម៉ូតូចាស់ភ្លើងបំភ្លឺផ្លូវមិនភ្លឺបុរសម្នាក់ជិះម៉ូតូបុករថយន្តចតនៅស្ងៀមពេញទំហឹងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។

អធិការនគរបាលស្រុកថ្មគោល លោក សេង លុច បានប្រាប់ថា÷ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ ៥៧B ត្រង់ក្រុមទី០៧ ក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

បុរសជនរងគ្រោះមានឈ្មោះរើន ប៊ុនរ៉ង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកន្លែងកើតហេតុ ពេលជួបហេតុជនរងគ្រោះបានជិះម៉ូតូត្រឡប់មកពីធ្វើការវិញម្នាក់ឯងក្នុងទិសដៅពីកើត ទៅលិចស្របទិសគ្នា ដល់ទីតាំងកើតហេតុដោយសារភ្លើងបំភ្លឺផ្លូវមិនសូវភ្លឺច្បាស់ក៏បានជិះម៉ូតូបុករថយន្តធុនធ្ងន់មួយគ្រឿងដែលឈប់ចតស្ងៀមនៅលើទ្រូងផ្លូវដោយគ្មានផ្លាកសញ្ញា និងភ្លើងបំភ្លឺក្រោយក៏បណ្តាលឲ្យបុកបែកក្បាល និងបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ជនរងគ្រោះក្នុងករណីនេះបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី១៩៩៧ ពាក់ផ្លាកលេខបាត់ដំបង ខ-៤២៤១ ចំណែកភាគីខាងរថយន្តក្រោយកើតហេតុត្រូវម្ចាស់ឡើងបើកបរប្រុងរត់គេច ក៏ប៉ុន្តែទំនងស្លន់ស្លោពេកបើកបរបានបន្តិចក៏ឈប់ចតរថយន្តហើយចុះរត់គេចតែខ្លួនបាត់ ដោយបន្សល់ទុកនូវតែរថយន្តមួយគ្រឿងជាវត្ថុតាងម៉ាក Fuso ពណ៌ខៀវលាយស ពាក់ផ្លាកលេខបាត់ដំបង ៣A-០៤៤៦។

នគរបាលផ្នែកជំនាញស្រុកថ្មគោលបានប្រគល់សំណុំរឿងឱ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវកោគខេត្តបាត់ដំបងដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕


 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម