អភិបាលរងខេត្តកណ្ដាល ណែនាំដល់អភិបាលក្រុងតាខ្មៅ និងកម្លាំងមានសមត្ថកិច្ចដែលពាក់ពន្ធ័ ត្រូវធ្វើការឃាត់រថយន្តដែលដឹកដី និងខ្សាច់ល្មើសច្បាប់ទាំងអស់អោយម៉ឺងម៉ាត់ក្នុងភូមិសាស្ត្រខ្លួន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី19 ខែមករា ឆ្នាំ2021 ម៉ោង 8:46 នាទី ល្ងាច

ខេត្តកណ្ដាល៖ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុងតាខ្មៅ កម្លាំងមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការឃាត់រថយន្តដែលគ្មានលក្ខណៈស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូនត្រឹមត្រូវក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងគ្រប់មធ្យោបាយដឹកជញ្ជូនដែលឆ្លងកាត់ក្រុងតាខ្មៅ ខេត្តកណ្តាលដោយវិធានម៉ឺងម៉ាត់ ។

photo_2021-01-19_20-42-25
លើកក្នុងឱកាសដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងគ្រប់មធ្យោបាយដឹកជញ្ជូនដែលឆ្លងកាត់ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃ១៩ ខែមករានេះ ឯកឧត្ដម នៃ ចារី បញ្ជាក់ដែរថា បញ្ហារថយន្តដឹក ដីខ្សាច់ គ្រួស ថ្ម នៅក្រុងតាខ្មៅ បានបង្ករ និងធ្វើអោយប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន ព្រមទាំបណ្ដាលអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ និងស្ទះចរាចរណ៍ជាញឹកញាប់ ពិសេសធ្វើអោយហុយ រំខានការប្រកបរបររកស៊ីប្រចាំថ្ងៃ និងបណ្ដាលអោយខូចសុខភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។ដូច្នេះអាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវទប់ស្កាត់ការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់កំណត់អោយមានប្រសិទ្ធភាពខ្ពស់ និងម៉ឺងម៉ាត់បំផុត ។

photo_2021-01-19_20-42-22

photo_2021-01-19_20-42-36

photo_2021-01-19_20-42-33

photo_2021-01-19_20-42-30

photo_2021-01-19_20-42-28


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម