ផ្ទុះអាវុ….ធ បា….ញ់រះជាច្រើនគ្រាប់ទៅលើជនរងគ្រោះ ជាប់អន្ទាក់សមត្ថកិច្ច

ព័ត៌មានសង្គមថ្ងៃសុក្រ ទី09 ខែមិថុនា ឆ្នាំ2023 ម៉ោង 12:25 នាទី ល្ងាច

ផ្ទុះអាវុ….ធ បា….ញ់រះជាច្រើនគ្រាប់ទៅលើជនរងគ្រោះ ជាប់អន្ទាក់សមត្ថកិច្ច
ក្រុងព្រះសីហនុ-លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យ ដឹងថា នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័….យចំនួន២នាក់ ភេទប្រុស ពាក់ព័ន្ធនឹងករណី ផ្ទុះអាវុ….ធ (បា….ញ់រះជាច្រើនគ្រាប់ទៅលើជនរងគ្រោះ) កាលពីយប់ថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ២១ និង ៤០នាទី យប់ ដោយមានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុច ម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុ….ធ មួយកើតឡើង បង្កដោយជនសង្ស័…..យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបា….ញ់រះជាច្រើនគ្រាប់ ទៅលើរថយន្ត ១គ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-6673 រួចរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅកន្លែងកើតហេតុ ធ្វើការដកហូតបានសំបកគ្រាប់កាទុសចំនួន ០៣គ្រាប់ និងបាននាំជនរងគ្រោះដែលនៅក្នុងរថយន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ។
ក្រោយការសាកសួរដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៏ទោស្នងការ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង 00 និង ៥0នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែឆ្នាំដដែល សមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួនបានជនសង្ស័….យចំនួន០២នាក់ ភេទប្រុស យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។
+សម្ភារវត្ថុតាងចាប់យកបាន៖
-សំបកគ្រាប់កាទុសចំនួន ០៣គ្រាប់ ។
-អាវុ….ធខ្លី ១ដើម ម៉ាក K59 មានលេខសម្គាល់ A7007, បង់ ១ មាន ៣គ្រាប់ ។
-ស្រោមអាវុ….ធខ្លី ១ ។
-ទូរស័ព្ទ ២គ្រឿង ។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តធ្វើការសួរនាំ តាមនិតិវិធីជំនាញ៕

អត្ថបទដោយលោកនី វ៉ាន់និន​​ 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម