គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី05 ខែមិីនា ឆ្នាំ2022 ម៉ោង 10:19 នាទី ព្រឹក

 

ស្រុកកំពង់សិលា៖ នៅវេលាម៉ោង​១៥:៣០នាទី​ថ្ងៃ​ទី​០៤​ ខែមីនា​​ ឆ្នាំ​២០២២​ នៅចន្លោះ​គីឡូម៉ែត្រ​លេខ​ 124-125​ ស្ថិត​នៅភូមិ​ក្រាំង​អាត់​ ឃុំកំពង់សីលា​ ស្រុក​កំពង់សីលា​ ខេត្ត​ព្រះសីហនុ​ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្តនិងម៉ូតូក្នុងទិសដៅស្របគ្នាពីខេត្តព្រះសីហនុទៅភ្នំពេញលុះមកដល់កន្លែងកេីតហេតុរថយន្តបានប៉ះពីក្រោយម៉ូតូម៉ាក​ ស្កុបពីពណ៌ស​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1R-6721 បណ្តាលអោយអ្នកបេីកបររងរបួសធ្ងន់​ ឈ្មោះ​ គុជ​ ទិត្យ​ ភេទ​ប្រុស​ អាយុ​២១ឆ្នាំ​ មានទីលំនៅភូមិ​ប្រជុំអង្គ​ ឃុំជេីងកេីប​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ ។ ចំណែកឯរថយន្បង្កតមិនស្គាល់អត្តសញ្ញាណ(រត់គេចបាត់)

ចំពោះមុខកម្លាំងមូលដ្ឋាន​ អ.ហ​ ស្រុក​កំពង់សីលាការពារកន្លែងកេីតហេតុ​ និងជួយលេីកជនរងគ្រោះដាក់រថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យកក្តវិទស្រុកកំពង់សីលា រីឯម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដេីម្បីបន្តនិតិវិធី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម