អគ្គីភ័យឆាប់ចេះសន្ធោរសន្ធៅរ ខណៈពេលដែលម្ចាស់ផ្ទះកំពុងសម្រាកនៅពេលរាត្រី.!

ព័ត៌មានសង្គមថ្ងៃពុធ ទី24 ខែឩសភា ឆ្នាំ2023 ម៉ោង 11:15 នាទី ព្រឹក

អគ្គីភ័យឆាប់ចេះសន្ធោរសន្ធៅរ ខណៈពេលដែលម្ចាស់ផ្ទះកំពុងសម្រាកនៅពេលរាត្រី.!

ស្រុកព្រៃនប់៖
ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាប់ចេះសន្ធោរសន្ធៅក្នុងខណៈពេលដែលម្ចាស់ផ្ទះកំពុងសម្រាកនៅពេលរាត្រី ។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ០០:២៥នាទីយប់ឈានចូលថ្ងៃទី២៤.០៥.២០២៣ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោកវរសេនីយ៍ឯកអ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ឲដឹងថាមានករណីអគ្គីភ័យ ០១ កើតឡើង បណ្ដាលអោយឆេះផ្ទះ០១ខ្នង សង់អំពីឈើខាងលើ និងរៀបឥដ្ឋខាងក្រោមប្រក់ស័ង្កសី ទំហំ ទទឹង ៦.៥ម៉ែត្រ បណ្តោយ ០៨ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ មួយ រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ/ឃុំ កើតហេតុខាងលើ ដោយ មិនដឹងមូលហេតុ ។

លោកអធិការបានបន្តថាតាមការបំភ្លឺរបស់ឈ្មោះ ឆឹង សុគុណ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាកូនស្រីម្ចាស់ផ្ទះបានបញ្ជាក់ថា៖ មុនពេលកើតហេតុ គាត់បានកំពុងតែដេកនៅខាងលើផ្ទះម្ដាយកូន និង ក្មួយ សរុបចំនួន៥នាក់ ស្រាប់តែភ្ញាក់ពីគេងក៍ឃើញអណ្តាតភ្លើងពីជញ្ជាំងឡើងទៅលើ រួចខ្ញុំក៍ស្រែកហៅម្ដាយក្មួយនិងកូនអោយចុះមកខាងក្រៅ ហើយបានស្រែកហៅប្រជាពលរដ្ឋដែលរស់នៅជិតខាងឲ្យមកជួយ និងបានរាយការណ៍មកសមត្ថកិច្ចមកជួយអន្ដរាគមន៍ពន្លត់តែម្ដង ។
ករណីអគ្គីភ័យខាងលើ មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ និងតែអគ្គីភ័យបានលាបត្របាក់ ព្រមទាំងរួមទាំងសម្ភារៈនៅក្នុងផ្ទះទាំងស្រុង ទោះបីមានការអន្តរាគមន៍ពីសមត្ថកិច្ចដោយប្រើរថយន្តពន្លត់អគ្គីភ័យជួយក៏មិនអាចសង្គ្រោះបាន ហើយជាមួយគ្នានោះក៏មានវត្តមានលោក អុី ធារិន អភិបាលស្រុកព្រៃនប់បានចុះទៅផ្ទាល់ផងដែរ ៕

អត្ថបទដោយលោក នី វ៉ាន់នីន ៩ 087 758 866 )


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម