តើជឿទេថា គ្រោះថ្នាក់របួសធ្ងន់ ភាគីទាំង២ បែជាទៅដេកផ្ទះ បន្សល់ទុកវត្ថុតាង នៅកន្លែងកើតហេតុ...

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី14 ខែសីហា ឆ្នាំ2023 ម៉ោង 1:26 នាទី ល្ងាច

តើជឿទេថា គ្រោះថ្នាក់របួសធ្ងន់ ភាគីទាំង២ បែជាទៅដេកផ្ទះ បន្សល់ទុកវត្ថុតាង នៅកន្លែងកើតហេតុ...

ខេត្តព្រះសីហនុ :មាន ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តPruse  បុកជាមួយម៉ូតូ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់យកទៅសម្រាកព្យាបាល។ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ៣០១ភូមិអាចម៍មឹកសង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុនៅវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី 13 ខែសីហាឆ្នាំ 2023។

តាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ភ្នាក់ភាសាព័ត៌មានឲ្យដឹងថាមុនមានហេតុការណ៍នៃកើតឡើង។គេបានប្រទះឃើញរថយន្តម៉ាក់ priusពណ៌សពាក់ស្លាកលេខភ្នំពេញ2BO-7600បើកបរទិសដៅពីត្បូងទៅជើង(ចេញពីសមុទ្រឆ្ពោះទៅផ្លូវអូរ 2)ជិតសណ្ឋាគារប៉ូឡាយភ្លាមៗស្រាប់តែឃើញម៉ូតូមួយគ្រឿងទៀតhonda dream C125ពណ៌ខ្មៅពាក់ស្លាកលេខរសីហនុ 1C-5897បានបុកគ្នាតែម្ដង។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរគឺបានបណ្ដាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់។ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសម្រាកព្យាបាល។ចំណែកម៉ូតូខូចខាតខាងមុខទាំងស្រុង។ក្នុងរថយន្តខូចខាតខាងមុខចំហៀងខាងឆ្វេងហើយកញ្ចក់ប្រេះស្រាំខ្ទិច។
   ជុំវិញហេតុការនេះផងដែរ ក៍មានបុគ្គលម្នាក់បានចេញមកអះអាងផងដែរខណះពេលក្រុមសារព័ត៍ កំពុងសាកសួរ និង ដើមចម ដែលបង្ករអោយមានគ្រោះថ្នាក់ ដោយ បុគ្គលនោះ ដោយនិយាយកាត់ ក្នុងកិច្ចសម្ភាសន៍ ថា ម្ចាស់ម៉ូតូទៅដេកផ្ទះក្រោយពីមានហេតុការណ៍នេះកើតឡើង រីឯ ម្ចាស់រថយន្តក៏ត្រូវដេកផ្ទះដែរ  ហើយអ្វីដែលបន្សល់ទុកលើផ្លូវនេះ គឺល័ក្ខពណ៍ក្រហម មិនមែនឈាមនោះទេ កុំសួរនិង ចង់ដឹងច្រើនពេក។ ដូចនែះមិនដឹងគាត់ជាប់ពាក់ព័ន្ឋអ្វីជាមួយម្ចាស់រថយន្តឬយ៉ាងណានោះទេ។

ក្រោយពីមានហេតុការណ៍ដ៏រន្ធត់នេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានមកដល់ធ្វើការវាស់វែងនិងកំណត់ហេតុយកទាំងរថយន្តទាំងម៉ូតូដែលជាវត្ថុតាងទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកដើម្បីបន្តតាមតិវិធី។

សម្រួលចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម