ពិតជាថ្លើមធំមែន ស្ងាត់ៗ ព្រៃលិចទឹកក្នុងសហគមន៏ស្រុកពួក ប្រឈមនឹងវនាស ប្រសិនបើគ្មានទប់ស្កាត់ទាន់ពេលវេលា

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី14 ខែមិថុនា ឆ្នាំ2021 ម៉ោង 4:34 នាទី ល្ងាច

 

 ខេត្តសៀមរាប៖ ដីព្រៃលិចទឹករាប់ស៊ិបហិកតា(តំបន់ លូបី គ្រប់គ្រងដោយសហគមន៍ ស្ថិតក្នុង​ភូមិ​សាស្រ្ត ស្រុក ពួក កំពុងរងនូវការ​ឈូស​ឆាយយ៉ាងអនាធីបតេយ្យ ខណៈពេលអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ជាប់ដៃប្រយុទ្ឋប្រឆាំង​ការរីករាលដាលនូវជំងឺកូវិត១៩ នេះបើយោងតាម​សេចក្តីរាយការណ៏ពីប្រជាពល​រដ្ឋរស់នៅ​តំបន់នោះ។

ប្រភពពីបងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងឈូសឆាយដីព្រៃលិចទឹក ​ស្ថិត​នៅតំបន់ទំនុកចិត្ត ៧៨ ចំណុចលូបី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។មួយរយៈចុង​ក្រោយ​នេះគេសង្កេតឃើញថាមានអេស្កាចំនួនពីរគ្រឿងកំពុងធ្វើសកម្មភាព ប៉ុន្តែពុំមានសមត្ថកិច្ច​ពាក់ព័ន្ឋណាមួយចេញមកហាមឃាត់នោះទេ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋ ដាក់ការ​សង្ស័យថាករណីនេះអាចមានការឃុបឃិតគ្នាជាប្រព័ន្ធ ដូចនេះមានតែថ្នាក់ដឹកនាំខាងលើទេ ទើបអាចបញ្ឈប់សកម្មភាពនេះបាន។យោងតាមប្រភពដ៏ដែលបានបន្តថាការឈូសឆាយនេះភាគច្រើនសុទ្ធតែអ្នកធំមានអំណាចទើបអាចធ្វើបានអ្នកតូចតាចអត់ខ្សែប្រជាពលរដ្ឋស្លូតត្រង់កុំឡើងថាយកអេស្កាមកវ៉ៃព្រៃនោះសុំបីតែកំបិតកាប់សឹងតែមិនបានផង។ ការឈូសឆាយ​ដី​ព្រៃលិចទឹកខាងលើធ្វើឡើងជិត១ខែមកហើយ ដោយអស់ដីព្រៃជាច្រើនហិក​តាដែលជាជម្រក​មច្ឆាជាតិត្រីពងកូន។

ជុំវិញការឈូសឆាយដីព្រៃលិចទឹកដែលជាជំរកត្រីពូជនេះប្រធានសហគមន៍ក្នុងស្រុកពួក បានឆ្លើយថាប្រសិនបើមានករណីនេះមែនលោក​ចូលរួមសោកស្ដាយដែរ​ព្រោះមិនបា​ន​ដឹង។ប៉ុន្តែលោកនឹងចុះទៅពិនិត្យជាក់ស្តែង នឹងឈានទៅ ចាប់អេស្កាការចំនួន ២ គ្រឿង​នេះ​ផង​ដែរ ដើម្បីអនុវត្តន៏ទៅតាមផ្លូវច្បាប់។

ពាក់ព័ន្ធករណីឈូសឆាយដីព្រៃលិចទឹកនេះ អង្គភាពសារព័ត៌មានយើងមិនអាច​សុំការ​បំភ្លឺពីអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ចណាម្នាក់បាននៅឡើយអង្គភាពយើងរង់ចាំទទួលស្វាគមន៍រាល់ការបកស្រាយបំភ្លឺពាក់ព័ន្ធករណីឈូសឆាយដីព្រៃលិចទឹកខាងលើ។  តែទោះបី​ជា​យ៉ាង​ណាពលរដ្ឋសង្ឃឹមថា ឯកឧត្តម ទៀសីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និងមានវិធានការទៅលើមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ជុំវិញករណីខាងលើ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម