ឯក សុវត្ថី ឈាមជ័រខ្មែរ តែមិនមែនខ្មែរ!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី24 ខែមករា ឆ្នាំ2021 ម៉ោង 3:50 នាទី ល្ងាច

យើងមិនស្គាល់ ឯក សុវត្ថី ជានរណាទេ ត្រឹមតែធ្លាប់ស្គាល់ឈ្មោះតាមវាយោរថា គាត់ជាពលរដ្ឋអូស្ត្រាលី ដើមកំណើតខ្មែរ ដែលចង់យកកន្សែងមកផ្ទប់ច្រមុះ ឲ្យប្រជាជនខ្មែរ ឈាមខ្មែរដូចគ្នាថប់ដង្ហើមស្លាប់ប៉ុនណោះ ។

ថ្មីៗនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើគ្មានមនសិការរបស់លោក ឯក សុវត្ថី ឈាមខ្មែររស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលបានផ្ញើលិខិតជូនរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ដោយចោទប្រកាន់ទាំងគ្មានមូលដ្ឋានថា អង្ករកម្ពុជាដែលនាំទៅអូស្រ្តាលី មានការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏ធ្វើការថ្កោលទោសជនអគតិទាំងឡាយ ដែលប៉ុនប៉ងបំផ្លិចបំផ្លាញផលប្រយោជន៍ប្រជាកសិករខ្មែរ តាមរយៈទង្វើទុច្ចរិត និងមួលបង្កាច់បំភ្លៃការពិត ដូចករណីបានលើកឡើងខាងដើម»។

ប៉ុន្តែលទ្ធផល ភាគីអូស្ត្រាលី បានឆ្លើយបញ្ជាក់ជាឱឡារឹកថា ផ្អែកលើការស្រាវជ្រាវរបស់ស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលី បានរកឃើញថា ការលើកឡើងរបស់បុគ្គលឈ្មោះ ឯក សុវត្ថី គឺជាការចោទប្រកាន់ដែលគ្មានភស្តុតាង និងមិនអាចយកជាការបាន ។

បុគ្គល ឯក សុវត្ថី ដែលជាឈាមខ្មែរ តែមិនមែនខ្មែរ ចង់ប្រើសម្តីដើម្បីសម្លាប់ប្រជាជនខ្មែរ តាមរយៈការព្រូសគ្មានមនសិការជាខ្មែរថា «អង្ករកម្ពុជានាំទៅអូស្ត្រាលី រំលោភសិទ្ធិមនុស្ស» ។ យើងសោកស្តាយដែលមានជនជាតិខ្មែរ រស់នៅស្រុកគេ ហើយភ្លេចកំណើតជាខ្មែរ ចង់ផ្ទប់ដង្ហើមឈាមខ្មែរដូចគ្នា ដូចយ៉ាងបុគ្គល ឯក សុវត្ថី នេះ ៕

អត្ថបទ សូរ្យសែង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម