ប្រជាការពារសង្កាត់លេខ៤ ចំនួន៤៥នាក់ទទួលអំណោយស្បៀងអាហារពីលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី14 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:44 នាទី ល្ងាច

ខេត្តព្រះសីហនុៈអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគនៅរសៀលថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ២០២១ ត្រូវបានតំណាងលោកឧកញ៉ា ទៀ វិចិត្រ យកទៅប្រគល់ជូនដល់ប្រជា​ការ​ពារសង្កាត់លេខ៤ ចំនួន៤៥នាក់ ដើម្បីជួយសម្រួលការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។

          ស្បៀងអាហារដែលលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រ​ជាជន​កម្ពុជា ខេត្តព្រះសីហនុ និង លោកជំទាវ ហេង គីមជី ផ្តល់ជូនប្រជាការពារ​សង្កាត់លេខ​៤​ក្នុង​មួយនាក់ទទួលបាន:

១. អង្គរ ចំនួន២៥គីឡូ

២. មី ចំនួន០១កេស

៣.ត្រីខ ចំនួន១០កំប៉ុង

៤.សាច់ក្រក ចំនួន០១គីឡូ

៥.ត្រីងៀត ចំនួន០១គីឡូ

៦.ប្រេងឆា ចំនួន០១ដប

ជាមួយគ្នានេះដែរ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកជំទាវ ហេង គីមជី ក៏បានឧបត្ថម្ភអាកុល ចំនួន០២កាន សំរាប់ប្រើប្រាស់ក្នុងសាលាសង្កាត់លេខ៤ ផងដែរ។

ក្នុងនាមចៅសង្កាត់លេខ៤ លោក សេង នីម តំណាងឱ្យអជ្ញាធរសង្កាត់ និងប្រជា​ការ​ពារក្នុងសង្កាត់ទាំងអស់ សូមគោរពជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន​គណ​បក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ព្រមទាំង​ក្រុម​គ្រួសារ​ទាំង​អស់ ជួបតែសេចក្តីសុខ ប្រកបដោយពុទ្ធពរទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម