ពិធីសំណេះសំណាលចែកអំណោយនិងដាំកូនឈើនៅវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី26 ខែកញ្ញា ឆ្នាំ2023 ម៉ោង 4:25 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ) : លោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយលោក កែ សួនសុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកស្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល ចែកអំណោយ និងដាំកូនឈើ នៅវិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការនិមន្តចូលរួមពីព្រះគ្រូ ធម្មាលង្ការមុន្នី ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) លោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះ និងជាប្រធានស.ស.យ.ក ស្រុកព្រះនេត្រព្រះ និងលោក លោកស្រីប្រធាន.អនុប្រធាន សមាជិកអចិន្រ្តៃយ៍ ស.ស.យ.ក.ទាំង៩ ស្រុក ក្រុង នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះលោក កែ សួនសុភាព បានមានប្រសាសន៍ផ្តោតលើកិច្ចការសំខាន់ៗ ចំនួន ៣ចំណុចរួមមាន៖១. ប្អូនៗដែលត្រូវប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ត្រូវខិតខំរៀនសូត្រ ព្យាយាមយកចិត្តទុកដាក់ ក្រេបជញ្ជក់នូវចំណេះដឹងដើម្បីទទួលបានលទ្ធផលប្រលងជាប់ទាំងអស់គ្នា។ជាពិសេសកុំយកពេលវេលាដើរលេង ដោយមិនគិតពីការរៀនសូត្រ ។២. ប្អូនៗ យុវជនយើងត្រូវជៀសឱ្យផុតពីការប្រព្រឹត្តគ្រឿងញៀន ជាពិសេសការសេពគប់មិត្តភ័ក្ត្រដែលប្រព្រឹត្តមិនល្អ និងអាចទាញយើងអោយដើរតាមគន្លងអាក្រក់របស់ពួកគេ ។ ទន្ទឹមនឹងនេះគ្រឿងញៀនមិនត្រឹមតែបំផ្លេចបំផ្លាញសង្គមជាតិយើងទេ គឺបំផ្លាញខ្លួនឯង និងក្រុមគ្រួសារយើងតែម្តង ។៣.ការដាំដើមឈើនាឱកាសនេះផងដែរ សបញ្ជាក់ឱ្យឃើញថាយើងទាំងអស់គ្នាបានចូលរួមជួយបរិស្ថានក្នុងការកាត់បន្ថយកំដៅ បង្កើនអុកស៊ីសែន ជាពិសេសជាជម្រកដើម្បីជាម្លប់ដល់អ្នកជំនាន់ក្រោយ៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម