សង្ស័យស្រាបុកទេដឹង បានជាសាហាវយ៉ាងនេះ រថយន្តលុចស៊ីស 400h បុករៈផា​សអាប់​និងម៉ូតូរាប់ស៊ិបគ្រឿង និង រងរបួសធ្ងន់ស្រាល​មនុស្ស៣នាក់…នៅក្រុងប៉ោយប៉ែត..!!!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី04 ខែកញ្ញា ឆ្នាំ2023 ម៉ោង 2:19 នាទី ល្ងាច

បន្ទាយមានជ័យ៖ ​យ៉ាងហោចណាស់ក៏មានមនុស្ស​ចំនួន៣នាក់​រង​របួស​ធ្ងន់ស្រាល ផាសអាប់និង ម៉ូតូ ជិត១០គ្រឿង រួមជាមួយ​សម្ភារៈ​មួយចំនួនធំបន្ទាប់ពីរថយន្តមួយគ្រឿងម៉ាកលុចស៊ីស400hបុករះ​ផាស​អាប់​និងម៉ូតូនៅពេលធ្វើដំណើរនិងចតចោល​ចិញ្ចើមផ្លូវ​បណ្តាល​អោយ​​មាន​របួស​ធ្ងន់ស្រាល ទាំង ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ស្ថិត​ភូមិ​ក្បាលស្ពានមួយ សង្កាត់ អូរ ជ្រៅ ក្រុងប៉ោយប៉ែត។

     អ្នកឃើញហេតុការណ៍ប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តលុចស៊ីស 400hពាក់ផ្លាកលេខភ្នំពេញ 2AL.7905 ដែលបើកបរដោយជនជាតិចិន ក្នុងទិសដៅពីលិចមកកើតតាមផ្លូវបេ តុងហើយបុករះពីក្រោយបណ្តាលខូចខាតផាសអាប់៣គ្រឿង កង់បី១ គ្រឿង បង់អង្គុយលេងចំនួន២ របងផ្ទះដែក វៀចប្រវែង៦ម៉ែត្រ ម៉ូតូ៤ ទៅ៥គ្រឿងដែលកំពុងធ្វើដំណើរនិងចតចោលនៅចិញ្ចើមផ្លូវមានអ្នករងរបួសធ្ងន់.ស្រាល៣នាក់ត្រូវបានសង្គ្រោះបន្ទាន់។ប្រភពដ៏ដែលបានបន្តថាៈមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលបង្កដោយជនជាតិចិនដែលស្រវឹងជោគជាំ បានបើកបរបុករះបណ្តាលខូចខាត ផាស​អាប់និងម៉ូតូកង់បីនិងមានអ្នករងរបួសធ្ងន់ស្រាល៣នាក់ត្រូវបានសង្គ្រោះទៅកាន់មន្ទីពេទ្យ។ 

      ក្រោយគ្រោះថ្នាក់ភ្លាមៗប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឃាត់ជនជាតិចិនដែលបង្កគ្រោះហើយភ្លាមៗឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានមកដល់ធ្វើចរាចរណ៍និងវាស់ វែងទីតាំងកើតហេតុ ដោយបានផ្តល់ព័ត៏មានបឋមថាគ្រោះថ្នាក់​ចរាចរណ៍​ដែល បង្ក ឡើងទាំងព្រលឹម​នេះ ដោយសារតែ​ជនជាតិ ចិនដែល​ស្រ​វឹង​ បើករថយន្តរេចង្កូតឡើងចឹញ្ចើមផ្លូវបាន​បុករះយតែម្តង​។

      ចំពោះវត្ថុតាង ផាសអាប់និង​ម៉ូតូ​នេះក្រោយពី​ពិនិត្យវាស់​វែង​រួច​ហើយ​ ត្រូវបានយកទាំង អ្នកបើកបរនិងរថយន្ត​បង្ក​ទៅរក្សាទុកនៅ​អធិ​ការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕ អត្តបទ និង រូបភាពដោយៈ លោក ហ៊ីង ចាន់ថន ប្រចាំខេត្តបន្ទាយមានជ័យ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម