នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់ដែលលួចម៉ូតូប្រជាពលរដ្ឋ.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី12 ខែមិថុនា ឆ្នាំ2022 ម៉ោង 12:38 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលស្រុកព្រៃនប់ បង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់ដែលលួចម៉ូតូប្រជាពលរដ្ឋនៅភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជិត៣ទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ។

ជន សង្ស័យមានឈ្មោះ៖ ១.ឈ្មោះ ហុច តូច ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

២.ឈ្មោះ សេង ហេង ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅនៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខម្ចាស់ឈ្មោះ ភួង រិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំជនជាតិខ្មែរ មុខរបរមេភូមិ ជម្ពូខ្មៅ ពេលម្ចាស់ទុកម៉ូតូនៅមុខផ្ទះហើយជនសង្ស័យទាំង២បានធ្វើសកម្មភាពលួចបណ្ដើរម៉ូតូចេញ ក៏ត្រូវម្ចាស់ម៉ូតូរាយការណ៍ជូនសមត្ថកិច្ច ហើយក៏ធ្វើការឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំ រឿងតាមនីតិវិធីច្បាប់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម