លោក ឧកញ៉ា តែ តាំងប៉ បដិសេធលិខិតបំភ្លឺរបស់របស់​គណៈកម្មការគ្រប់​គ្រងអចលនទ្រព្យកងទ័ពជើងទឹក ព្រោះវាបានកើតមាន​ឡើងជាទំនាស់ រវាងបុគ្គល និងបុគ្គល

ព័ត៌មានសង្គមថ្ងៃពុធ ទី23 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 12:32 នាទី ល្ងាច

 

ខេត្តព្រះសីហនុ÷ ស្របពេលសំណុំដ៍រាំរៃ នៅក្នុងមូលដ្ឋាន សមុទ្ររាម បាន​កក្រើកឡើងវិញនោះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា តែ តាំងប៉ បានឱ្យដឹងថា “ទំនាស់ដី ដែលទីតាំងស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានកើតមានឡើងជាទំនាស់ រវាងបុគ្គល និងបុគ្គល (ខ្ញុំបាទ និង​ឈ្មោះ អ៊ុក សីហា និងប្រពន្ធឈ្មោះ ដាញ់ ផល្លឺ) មិនមែនទំនាស់ជាអង្គភាព ឬក៏​គណៈកម្មការ ឬក៏ប្រជាពលរដ្ឋឡើយ។ ដីដែលវិវាទនោះ មានទំហំតែ១៧.​០៥៥​,៨៥៨(មួយម៉ឺនប្រាំពីរពាន់ហាសិបប្រាំ ក្បៀសប្រាំបីរយហាសិបប្រាំបី)ម៉ែត្រការ៉េ ស្ថិតនៅកន្ទុយដី និងទំហំ ៣៣.៦១៩,០០៨(បីម៉ឺនបីពាន់ប្រាំមួយរយដប់ប្រាំបួន ក្បៀសសូន្យសូន្យប្រាំបី)ម៉ែត្រការ៉េ ស្ថិតនៅចំណុចចំការស្វាយចន្ទី ប៉ុណ្ណោះ។ ដូចដែលបានបញ្ជាក់លំអិតជូននៅក្នុងលិខិតបំភ្លឺ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ និងលិខិតឆ្លើយតប ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ខ្ញុំបាទ។ ពាក្យបណ្តឹង ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ របស់ឈ្មោះ ដាញ់ ផល្លី ប្ដឹងខ្ញុំបាទ ដោយ​ឲ្យ​តុលាការទទួលស្គាល់​សិទ្ធិកាន់កា​ប់​របស់លោកស្រី ដាញ់ ផល្លី លើដីដែល​មាន​កិច្ច​សន្យាផ្ទេរសិទ្ធិដីធ្លីលេខ១១២/០៧ ដល់លេខ១១៨/០៧, លេខ១២០/០៧ និង​លេខ១២២/០៧ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៧។ “រឿងក្តីនេះ ត្រូវបាន​សា​លា​ដំបូងខេត្តព្រះសីហនុ សាលាឧទ្ធរណ៍​ភ្នំពេញ និងតុលាការកំពូល សម្រេច​ឲ្យ​ខ្ញុំ​បាទឈ្នះក្តី ដោយឲ្យឈ្មោះ ដាញ់ ផល្លី ប្រគល់អចលនវត្ថុទំហំ ១៧.០៥៥,៨៥៨ (មួយម៉ឺនប្រាំពីរពាន់ហាសិបប្រាំ ក្បៀស​ប្រាំបីរយហាសិបប្រាំបី) ម៉ែត្រការ៉េ ស្ថិត​នៅកន្ទុយដី និងទំហំ ៣៣.៦១៩,០០៨ (បីម៉ឺនបីពាន់ប្រាំមួយរយដប់ប្រាំបួន ស្លៀស​សូន្យសូន្យប្រាំបី) ម៉ែត្រការ៉េ ស្ថិត​នៅ​ចំណុចចំការស្វាយចន្ទី ក្នុងដីទាំង ៤ប័ណ្ណ មានលេខ C០៣៨២ (ពន ០០៤​៣២៨) លេខ Ci០៣៦៩ (ពន ០០៤៣១៥) លេខ Ca០៣៨៥ (ពន០០៤​៣​៣​១​) និងលេខ C៣០៣៧៦ ផ្ទេរទៅប័ណ្ណ Cn០៥៨៨ (ពន០០៧៧០៨) ដែលមានទីតាំងស្ថិត​នៅ​ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្ត​ព្រះ​សីហនុ និងឲ្យឈ្មោះ ដាញ់ ផល្លី រុះរើរបង និងសំណង់ផ្សេងៗ ដែលសង់​នៅ​លើ​ដី​របស់ខ្ញុំបាទ ដូចមាននៅក្នុងសាល​ដី​កាស្ថាពរលេខ ៧១ (ណ) ចុះថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២១ របស់តុលាការកំពូល”។ “ខ្ញុំបាទ សូមគោរពស្នើសុំ សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ទៅអាជ្ញាធរ​មានសមត្ថ​កិច្ច​គ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌ និងជួយការពារដីរបស់ខ្ញុំបាទ ពីការបំពានរបស់​អ្នកមានអំណាចបុណ្យស័ក្តិ ដោយ​សេចក្ដីអនុគ្រោះ។ អាស្រ័យហេតុនេះ សូម​បងប្អូនសាធារណជន និង​គណៈកម្មារគ្រប់គ្រងអចលនទ្រព្យកងទ័ព​ជើងទឹក​មូល​ដ្ឋានសមុទ្រ មេត្តាជ្រាប​ជាដំណឹង”។ នេះយោងតាមលិខិតឆ្លើយតបចុះ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់​លោកឧកញ៉ា តែ តាំងប៉ ទៅនឹងលិខិតស្រាយបំភ្លឺលេខ ០០៤/២០២២ ម.ដ.ស ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២របស់គណៈកម្មការ​គ្រប់​គ្រងអចលន​ទ្រព្យកង​ទ័ព​ជើងទឹកមូលដ្ឋានសមុទ្រ។

ដោយឡែកសំរាប់លោកស្រី ដាញ់ ផល្លី និងលោក អ៊ុក សីហា មេបញ្ជា​ការរង​កងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្របានអះអាងថា ជុំវិញកា​រ​សម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ.សាលាឧទ្ធរណ៍រ និងតុលាការកំពូល ដែលបានឱ្យលោកឧកញ៉ា តែ តាំងប៉ ឈ្នះក្ដីខាងលើនេះលោកស្រី នៅតែមិន​ទទួល​យកនោះទេ ដោយលោកស្រីបានបង្ហាញជំហរ របស់គណៈកម្មការគ្រប់​គ្រង​អច​លនទ្រព្យកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ បានចេញលិខិតបំភ្លីដោយ​ចោទ លោក​​ឧកញ្ញ៉ា តែ តាំងប៉ ថាក្នុងខែកក្កដា ឆ្នាំ១៩៩៧ បានឃុបឃិតចាប់​យក​ទិញលក់ និងលួចលាក់ចេញប័ណ្ណកម្មសិទ្ធិ គឺជារឿងខុសច្បាប់​ធ្វើឡើង​ដោយ​ស្ងាត់ មិនមានការដឹងលឺពីកងទ័ពជើងទឹក នឹងក្រសួងការពារជាតិនោះឡើយ។ ។ហើយម្យ៉ាង​វិញ​ទៀត​ជុំវិញ រាល់ការទិញ-លក់ដីក្នុងតំបន់នោះគឺគ្មានបុគ្គល ឬ​នាយ​ទាហាន​រូប​ណាមានសិទ្ធអំណាចលក់-ទិញ ដោះដូរបាននោះទេ ព្រោះ​ដី​ផ្លី​ទាំងអស់នេះ​ គឺ​ជា​ទ្រព្យសម្បត្តិរបស់រដ្ឋដោយតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើង​កន្លង​​មក៖ដីតំបន់នេះគឺជាដីរបស់រដ្ឋមិនមានបុ​គ្គលណាម្នាក់មាន​សិទ្ធិ​អំណាច​ក្នុងការចាប់យកទិញ-លក់ដូរបានឡើយ ហើយបុគ្គលទាំង​ឡាយ​ណា​ដែលបានឃុបឃិត​គ្នា រំលោភបំពានយកដោយខុសច្បាប់ ត្រូវប្រគល់ជូន​រដ្ឋ​វិញជាដាច់ខាត។

ប្រតិកម្មឆ្លើយតបភ្លាមៗ លោកឧកញ្ញ៉ា តែ តាំងប៉ បានបញ្ជាក់បន្ថែមថា ចំពោះអ្វីដែលលោកស្រី ដាញ់ ផល្លី លើកឡើងនេះគឺជាដីនៅតំបន់ផ្សេង ឯដី​របស់លោក គឺស្ថិតក្នុងភូមិរបស់កងទ័ព្ឋ មានទំហ៊ំត្រឹមតែជាងមួយហិច​តាតែ​ប៉ុណ្ណោះ គឺពុំមានពាក់ព័ន្ឋគ្នានោះទេ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម