ពិតជាខ្លាំងមែន !!!អាព្រូសព្រលះ ហាយឡេនឌឺផ្ងាជើង ស្លាប់ម្នាក់របួសធ្ងន់ស្រាល៤នាក់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី22 ខែសីហា ឆ្នាំ2021 ម៉ោង 3:47 នាទី ល្ងាច

ខេត្តព្រះសីហនុៈនៅលើផ្លូវជាតិលេខ៤ ចន្លោះkm ១៥៦/១៥៧ ស្ថិតក្នុងភូមិ​អូរ​តា​ហយ ឃុំស្ទឹងឆាយ ស្រុក​កំពង់សីលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២សីហា កាល​ពី​វេលាម៉ោង១១ និង៤០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង​រថយន្ត និងរថយន្ត បណ្តាលអោយយុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និង មនុស្ស​៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល។

        អធិការនគរបាលស្រុក កំពុងសិលា បានគូសបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់​ចរា​ចរណ៏នេះ បានបណ្តាលអោយមនុស្សម្នាក់បានស្លាប់ ហើយ៤នាក់ផ្សេងទៀត​បាន​រងរបួសធ្ងន់ ស្រាលបន្ទាប់ពីមាន​ករណី​គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង​រថយន្ត និងរថយន្ត បុកគ្នាក្នុ​ង​ទិស​ដៅ​ផ្ទុយ​គ្នា ដោយមានរថយន្ត១គ្រឿងម៉ាក ព្រុស ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ ២BC ៣៤១៣ ទិសដៅពីភ្នំពេញ ឆ្ពោះ​ទៅ​ខេត្តព្រះសីហនុ លុះមកដល់​ចំនុច​ខាង​លើ បានវ៉ាជែង ផ្លូវកោងទៅបុករថយន្ត​មួយ​គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៍ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ ២AG ៨១៤៨។​ប្រភពដ៏ដែលបានបន្តថា​ហេតុការណ៍​នេះ​បណ្តាល​ឲភាគីអ្នករួមដំណើរ​ក្នុងរថយន្ត​ហាយឡែនឌ័រ ចំនួន ០៥នាក់ប្រុស​ស្លាប់​០១នាក់ រងរបួសស្រាល០៤នាក់១/ឈ្មោះ វ័រ អំ ភេទប្រុស អាយុ៤១ឆ្នាំ មានទី​លំ​នៅ​​ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង (ស្លាប់)២/យូ ភារម្យ ភេទប្រស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកបើក​បរ​រថយន្ត រងរបួសស្រាល៣/ឈ្មោះ ធេន ជ្រា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំ​នៅ​ភូមិឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង​របួសស្រាល៤/ឈ្មោះ យាន ឡោះ ភេទ​​ប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង របួសស្រាល៥/ឈ្មោះ យ៉ង់ លីម ភេទប្រុស អាយុ៤៨ឆ្នាំ មានទី​លំ​នៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង របួសស្រាល។

  ក្រោយពេលកើតហេតុភាគីរថយន្តព្រុសបានរត់គេចខ្លួនបាត់បច្ចុប្បន្នអ្នក​រងរបួស​ត្រូវ​​បានរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យវាលរេញឯ​សា​ក​​សពរងចាំក្រុម​គ្រួសារ​យក​ទៅធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តទាំង២​គ្រឿង​ត្រូវ​បានផ្នែក​ជំនាញ​ស្ទូច​យកទៅរក្សាទុកនៅអធិការដ្ឋាននគរ​បាលស្រុក​កំពង់​សី​លា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម