រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ​ និង​អកអំបុក ខេត្តព្រះសីហនុ មាន ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដ ចំនួន ​៤៩៤.៩១៩នាក់...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី10 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 2:14 នាទី ព្រឹក

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ​ និង​អកអំបុក ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ ចំនួន​៤៩៤.៩១៩នាក់​។

កំណើនភ្ញៀវទេសចរណ៍នេះ ក្រោយមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឆ្នេរស្អាត ធំទូលាយ មានបន្ទប់ទឹកសាធារណៈស្តង់ដា ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ រួមផ្សំនឹងការរៀបចំព្រឹត្តិការណ៍ ការតាំងពិព័រណ៌អន្តរជាតិ ការប្រគុំតន្ត្រី ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម