ក្រុមហ៊ុនរបស់បុរី VIPខេត្តព្រះសីហនុរបស់លោក ហម រ៉ន នឹង លោក វន វណ្ណៈកំពង់រងការចោទប្រកាន់ធ្ងន់ធ្ងរថាយកតែលុយ តែផ្ទះមិនធ្វើ.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី13 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 7:41 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ចំនួនប្រមាណ៣០០នាក់ ដែលសុទ្ធិសឹងជាអតីភិជនទិញផ្ទះល្វែង ឬខុនដូរក្រុម ហ៊ុន បុរី VIPខេត្តព្រះសីហនុរបស់លោក ហម រ៉ន នឹង លោក វន វណ្ណៈ នៅព្រឹក ថ្ងៃទី ១២ខែ កុម្ភៈ ឆ្នាំ ២០២២ នេះបាននាំគ្នាប្រមួលផ្តុំនៅមុនក្រុមហ៊ុន បុរី VIPដែលមានទីតាំង ស្ថិត ក្នុង ភូមិអូរតា សេក ឃុំអូរឧកញ្ញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាំងពីព្រឹក រហូតដល់យប់ ក្នុងគោលបំណងធ្វើការ ទាមទាឲ្យលោក ហម រ៉ន នឹង លោក វន វណ្ណៈ ដែលម្ជាស់ក្រុមហ៊ុន បុរី VIPចេញមុខមកដោះស្រាយ ដោយផ្ទាល់ជាមួយពួកគាត់ពាក់ ព័ន្ធ(បងលុយគ្រប់ចំនួនអស់ហើយ តែ ក្រុមហ៊ុនមិនបានសាងសង់ផ្ទះជួនពួកគាត់តាមកិច្ចសន្យា)។

 

 ក្រុមប្រជាពលរដ្ឋ ដែលមកធ្វើការតវ៉ា ខាងលើបាននិយាយដូចៗគ្នាថា ពួកគាត់បានសម្រេចចិត្តទិញ ផ្ទះល្វែង របស់ ក្រុមហ៊ុនបុរី VIP ក្នុងមួយល្វែងជាង៦ម៉ឺនដុល្លា ដោយ ការបង់លុយ អ្នកខ្លះ បង់លុយតាមរបៀប បង់រំលោះ និងអ្នកខ្លះគេមានលុយគេបង់ផ្តាច់តែម្តងក៏មានដែរ ជាមួយនិងកិច្ចសន្យារបស់ក្រុមហ៊ុន ប៉ុន្តែរ រហូត មកដល់ពេលនេះរយៈពេលជាង២ឆ្នាំហើយ អតីថិជនដែលបានទិញផ្ទះរបស់ក្រុមហ៊ុន បុរី VIP ៩០ភាគរយនៅ មិន ទាន់ទទូលបានផ្ទះតាមកិច្ចន្យារបស់ក្រុមហ៊ុននៅឡើយទេ ហើយបើតាមការសង្កេតជាក់ស្តែងទីតាំងដែល ក្រុមហ៊ុន ចុះកិច្ចសាងសង់លក់ផ្ទះល្វែង ឬខុនដូរឲ្យពួកគាត់នោះ គេឃើញមានសសរបង្គោលគ្រិះក្នុងមួយទីតាំង មានចំនួន៥ទៅ៦ដើមប៉ុណ្ណោះនិងកន្លែងខ្លះសូម្បីតែ សសរមួយដើមក៏គ្មានដែរ ។

 

 ក្រុមប្រជាពលរដ្ឋ ខាងលើបានបន្តទៀតថាពួកគាត់បងលុយឲ្យក្រុមហ៊ុនមិនដែរ ខកខានឬសូមពន្យា ពេល អ្វីនោះទេគឺឲ្យតែដល់ខែ គឺយកលុយបង់គ្រប់ចំនួនជាពិសេសគឺ ក្នុងឆ្នាំ ២០២០ .២០២១ បើទោះជាប្រទេស ជាតិទាំងមួលជួបវិបត្តិ កូវិដ ១៩ វាយលុកក៏ដោយ ពីព្រោះក្រុមហ៊ុននេះមិនយោគយល់ដល់ បងប្អូនដែលជាអតីថិ ជនរបស់ខ្លួននោះទេ តែ ផ្ទុយទៅវិញបើសិនជា អតីថិជនយកលុយទៅបង់ យឺតពេលនិងត្រូវក្រុមហ៊ុនពិន័យ ជា ប្រាក់បន្ថែមទៀតមិនយោគយល់នោះឡើយ ។ការ រងចាំជួបជាមួយលោក ហម រ៉ន នឹង លោក វន វណ្ណៈ ដែល ជាម្ចាស់ក្រុមហ៊ុន បុរី VIP តាំងពីព្រឹក មានភ្ញៀងខ្យល់រហូត ដល់យប់ជាលទ្ធគឺមិនទទួលបានអ្វីនោះឡើយ គឺបាន ត្រឹមពាក្យសន្យាដែលគ្មានការទទួលខុស ត្រូវដ៏ដែលតែប៉ុណ្ណោះ ដូចជាទី១៖អតិថិជនដែលបានបង់ផ្ដាច់ក្រុមហ៊ុន នឹងពន្លឿនការសាងសង់ផ្ទះជូនអតិថិជន។២.នៅពេលដែលផ្ទះសាងសង់រួចក្រុមហ៊ុនពន្លឿនការចែកប្លង់ជូនអតិថិជនដោយចែកជូនក្នុង១ខែពី១០-១៥ប្លង់។៣.សម្រាប់អ្នកដែលបង់រំលស់ ដែលដល់កិច្ចសន្យាប្រគល់ផ្ទះ តែផ្ទះ មិនទាន់ធ្វើរួច អតិថិជនសុំផ្អាក់បង់សិនរងចាំក្រុមហ៊ុនមានជាងចូលធ្វើការសាងសង់នៅខែមិថុនា ឆ្នាំ២០២២ (មើលតាមការងារជាក់ស្តែងប្រសិនបើមានជាងចូលធ្វើការសាងសង់នឹងបង់វិញ។

 

៤.សម្រាប់អតិថិជនដែលបង់ប្រាក់មិនទាន់គ្រប់ក្រុមហ៊ុននិងអនុគ្រោះដោយមិនយកប្រាក់ពិន័យ និងលើកខែបង់ជូនអតិថិជន។

 អ្វីដែលជាកិច្ចសន្យាររបស់ក្រុមហ៊ុនចំនួន៤ចំណុចខាងលើមិនត្រូវបានបងប្អូនរងគ្រោះទទូលយល់ទេ ដោយពួកគាត់លើកហេតុថាទាំងនេះគឺជាលេសដោះសារប៉ុណ្ណោះ ពីព្រោះពួកគាត់ភាគ្រើនបានបងលុយគ្រប់ ចំនួនតាំងពីឆ្នាំ ២០២១មកម្លេះហើយបើតាមកិច្ចសន្យារបស់ក្រុមហ៊ុនគឺត្រូវប្រគាល់ផ្ទះប្រគាល់ប្លង់ដី ដល់ពួកគាត់ នៅខែ ១២ ចុងឆ្នាំ២០២១ ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម