ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញបើកសម្ពោធភោជនីយដ្ឋានជប៉ុន KO-KAI មានទីតាំងតាមបណ្តោយផ្លូវ ៧មករា

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 5:49 នាទី ល្ងាច

(ក្រុងព្រះសីហនុ) នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO)ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញបើកសម្ពោធភោជនីយដ្ឋានជប៉ុន KO-KAIមានទីតាំងតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពក្នុងខេត្តព្រះសីហនុផងដែរ។

 

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO)ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមបើកសម្ពោធភោជនីយដ្ឋានជប៉ុន KO-KAIនៅខេត្តព្រះសីហនុ និងសូមចូលរួមគាំទ្រដើម្បីឱ្យភោជនីយដ្ឋានជប៉ុនដំណើរការរលូន និងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុនមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនាពេលខាងមុខ។

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រ សាសន៍ថា ឯកឧត្តមមានអារម្មណ៍ថា មានអាហារដ្ឋានជប៉ុននៅទីនេះ គឺនាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុន។ អាហារដ្ឋានជប៉ុននេះ ផ្តល់ការងារជូនយុវជនកម្ពុជា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែល្អប្រសើរ។    

 

ឯកឧត្តមអភិបាលខេត្ត សូមស្វាគមន៍អាហាដ្ឋានជប៉ុន និងចង់ឃើញអ្នកវិនិយោគជប៉ុនមកកាន់ទីនេះ កាន់តែច្រើន។ ឯកឧត្តមអភិបាលខេត្តបានរំលកផងដែរថាកាលពីឆ្នាំ២០០០ កន្លងទៅ ឯកឧត្តមបានអញ្ជើញទៅសិក្សាផ្នែកកិច្ចការរដ្ឋបាលនៅប្រទេសជប៉ុនហើយឯកឧត្តមបានភ្លក់សាច់អាំងនៅប្រទេសជប៉ុន គឺមានរសជាតិឆ្ងាញ់ពិសារ ហើយឯកឧត្តមចង់ឃើញនៅខេត្តព្រះសីហនុ មានភោជនីយដ្ឋានជប៉ុន កាន់តែច្រើនបន្ថែមទៀត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម