ព្រឹទ្ធាចារ្យជាច្រើននាក់ គ្រោងរួមគ្នាបង្កើតសមាគមកីឡាគុនល្បុក្កតោ អន្ដររាជធានី-ខេត្ត ដើម្បីឈានទៅរកការ រីកមច្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី26 ខែមករា ឆ្នាំ2021 ម៉ោង 2:12 នាទី ល្ងាច

ភ្នំពេញ ៖ ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោជាច្រើនរូប បានរួមគ្នាបើកកិច្ចប្រជុំជាបន្ដបន្ទាប់ ដើម្បីឈានទៅរកការបង្កើតសមាគមកីឡាគុនល្បុក្កតោអន្ដររាជធានី-ខេត្ត ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍវិស័យកីឡាក្បាច់គុនប្រពៃណីអត្តសញ្ញាណជាតិនេះ ឲ្យកាន់តែរីកមច្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ។

fn-2021-01-26-09-48-37-1

កិច្ចប្រជុំខាងលើបានធ្វើឡើងចំនួន ៣លើករួមមកហើយ ខណៈលើកទី៣ គឺបានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលដឹកនាំ និងសម្របសម្រួលពីអនុប្រធានសហព័ន្ធលោក ហ៊ុល ប៊ុនថា តាមការចង្អុលបង្ហាញរបស់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងលោក ហាក់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។

photo_2021-01-26_14-01-00

ផ្អែកលើស្មារតីនៃកិច្ចប្រជុំជុំវិញគម្រោងបង្កើតសមាគមកីឡាគុនល្បុក្កតោអន្ដររាជធានី-ខេត្ត នេះ ថ្នាក់ដឹកនាំសហព័ន្ធបានពន្យល់ណែនាំដល់ព្រឹទ្ធាចារ្យតាមបណ្ដារាជធានី-ខេត្ត ឲ្យរៀបចំអភិរក្សក្បាច់គុនល្បុក្កតោនៅតាមខេត្ត ឬតំបន់ ដែលជាឯកសារចាំបាច់ត្រូវដាក់បំពេញបន្ថែមជូនអង្គការយូនេស្កូ ដើម្បីទទួលបានជោគជ័យក្នុងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ហើយការបង្កើតសមាគមក៏ត្រូវគោរពតាមបទបញ្ញត្តិច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាដែរ។

photo_2021-01-26_14-00-42

ជាលទ្ធផលក្នុងកិច្ចប្រជុំលើកទី៣ ខាងលើ សម្រេចបានដូចជា៖ ក-ការបន្ដអភិវឌ្ឍក្បាច់គុនល្បុក្កតោរបស់បណ្ឌិតសភាគុនល្បុក្កតោកម្ពុជា។ ខ-ការបន្ដអភិរក្សក្បាច់គុនល្បុក្កតោតាមបណ្ដាខេត្ត។ គ-ការស្នើរៀបចំកែសម្រួលបទបញ្ជា និងលក្ខន្ដិកៈនៃការប្រកួត និងការសម្ដែងក្បាច់គុនល្បុក្កតោ ដើម្បីដាក់ជូនសហព័ន្ធតាមរយៈបណ្ឌិតសភាគុនល្បុក្កតោកម្ពុជាពិនិត្យ និងសម្រេច។ ឃ-ការស្នើឲ្យមានការរៀបចំចៅក្រម និងសមាជិកគណៈកម្មាធិការប្រកួតដោយមានការដាក់បញ្ចូលសមាសភាពចម្រុះរាជធានី-ខេត្ត ជាពិសេសអាជ្ញាកណ្ដាលគួរដាក់បញ្ចូលព្រឹទ្ធាចារ្យពីបណ្ដាខេត្តផងដែរ។

fn-2021-01-26-09-48-37-0

ង-ការកែសម្រួលឯកសម្រួលឯកសណ្ឋានខ្លះៗរបស់កីឡាករប្រកួត និងទីលានប្រកួត។ ច-ការឯកភាពស្នើសុំដាក់បញ្ចូលលោកគ្រូព្រឹទ្ធាចារ្យនៅតាមបណ្ដារាជធានី-ខេត្តចូលជាសមាជិកពេញសិទ្ធិរបស់បណ្ឌិតសភាគុនល្បុក្កតោ និង ឆ-ឯកសារស្នើសុំលោក ហ៊ុល ប៊ុនថា បន្ដដឹកនាំជាប្រធានបណ្ដោះអាសន្នសមាគមគុនល្បុក្កតោអន្ដរាជធានី-ខេត្ត ដែលមិនទាន់លេចជារូបរាងនៅឡើយ ដោយមានលោកគ្រូព្រឹទ្ធាចារ្យតាមបណ្ដារាជធានី-ខេត្តជាអនុប្រធាន។

photo_2021-01-26_14-00-56

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៣ ខាងលើ គឺមានការចូលរួមព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន និងព្រឹទ្ធាចារ្យតំណាងរាជធានី-ខេត្តជាច្រើនទៀត រួមមានខេត្តកំពង់ឆ្នាំង, ខេត្តសៀមរាប, ខេត្តតាកែវ, ខេត្តកំពត, រាជធានីភ្នំពេញ, ខេត្តកំពង់ធំ, ខេត្តស្វាយរៀង និងខេត្តព្រៃវែងជាដើម។ ក្នុងឱកាសនោះក៏មានការប្រគល់ជូននូវកុំព្យូទ័រ និងម៉ាស៊ីនបោះពុម្ពចំនួន ១០ឈុតដែលជាអំណោយរបស់ប្បុរសជនដល់សមាគមកីឡាគុនល្បុក្កតោ តាមបណ្ដារាជធានី-ខេត្តផងដែរ៕

photo_2021-01-26_14-00-52

photo_2021-01-26_14-00-52

photo_2021-01-26_14-00-50

photo_2021-01-26_14-00-47

photo_2021-01-26_14-00-45


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម