សែនរន្ធត់ណាស់ ស្ត្រីម្នាក់..ស្លា..ប់ ក្នុង.ភ្លើង..ខណៈពេលអគ្គីភ័យឆាប់ឆេះផ្ទះ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែមករា ឆ្នាំ2024 ម៉ោង 8:26 នាទី ល្ងាច

ភ្នំពេញ: ម៉ោង ៥នឹង១០នាទី ថ្ងៃទី១៩ខែមករា ឆ្នាំ២០២៤ ត្រង់ចំនុច ផ្លូវ៩២ ភូមិគោកឃ្លាង សង្កាត់ គោកឃ្លាង សែនសុខ មានករណី មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ បានបាត់បង់ជីវិតនិងខូចខាតសម្ភារៈទៅទាំងស្រុង។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងករណី អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ បាន បណ្តាលអោយ ស្លាប់ មនុស្ស១នាក់ ដោយជនរងគ្រោះ មាន ឈ្មោះ  ទ្រា អៀង ភេទស្រី អាយុ៨៦ ឆ្នាំ មុមុខរប នៅផ្ទះ(ចូលរៀន)ស្នាក់នៅកន្លែងកើតហហេតុ រូមជាមួយសំភារៈ រួមមាន: ម៉ូតូ ចំនួនពីគ្រឿងខូចខាត ខូចខាតទាំងស្រុងនិងសំភារៈក្នុងផ្ទះស្ទើរទាំងអស់។

ជុំវិញករណីមេផងដែរបើយោងតាមប្រភពពីសមត្ថកិច្ចដែលបានចុះអន្តរាគមន៍បាន ក្នុងហេតុការណ៍ជួយសង្គ្រោះការពន្លត់អគ្គីភ័យនេះសមត្ថកិច្ចបានប្រើរថយន្តរបស់ស្នងការរាជធានីភ្នំពេញចំនួន ១១ គ្រឿងហើយ អគ្គីភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង ១៧នឹង៥០នាទី ថ្ងៃខែឆ្នាំដ៏ដែល ។

 ដោយឡែកចំពោះមូលហេតុ ដែលបណ្ដាលឲ្យមានអាគារភ័យនេះ បើយោងតាមការបញ្ចាក់ របស់ ឈ្មោះ  ហាយ អ័ន ជាម្ចាស់ផ្ទះភេទ ប្រុស អាយុ៤៧ឆ្នាំ មុខរបរ បញ្ចូលហ្គាស ស្នាក់នៅកកន្លែងកើត បានអះអាងថា បណ្ដាលមកពីរឆ្លងចរន្ត័អគ្គីសនី     

      បច្ចុប្បន្ន សព ប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម