សមត្ថកិច្ចបង្ក្រាបករណី អំពើលួច និងទទួលផលនៃអំពើលួច កាត់ខ្សែបណ្ដាញអគ្គីសនីបំភ្លឺទីសាធារណៈ ចំណុចខ្មែរធ្វើបាន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៣នាក់.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 12:06 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងមានការដឹកនាំសម្របសម្រួលនីតិវិធីពី ឯកឧត្ដម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងព្រហ្មទណ្ឌ័​កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើប្រតិបត្តិការបង្ក្រាបករណី អំពើលួច និងទទួលផលនៃអំពើលួច (កាត់ខ្សែបណ្ដាញអគ្គីសនីបំភ្លឺទីសាធារណៈ ចំណុចខ្មែរធ្វើបាន) ក្នុងនោះមានជនសង្ស័យចំនួន១៣នាក់ (ប្រុស១០នាក់ ស្រី៣នាក់) ត្រូវបានឃាត់ខ្លួន ។

សុំបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ និង៥០នាទី អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានទទួលបណ្តឹងពីឈ្មោះ ខុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មុខរបរ បុគ្គលិកក្រុមហ៊ុន Minebea Mitsumi បានប្តឹងរាយការណ៍ថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០១រំលងអាធ្រាត នៅចំនុចចំណោទខ្មែរធ្វើបាន មហាវិថីជំទាវម៉ៅ ក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ពីបង្គោលR០៣-០៥៥ បានបាត់ ខ្សែរភ្លើងបំភ្លឺផ្លូវចំនួន១២ប្រឡោះ ស្មើ៤២០ម៉ែត្រ ។

ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ ឃើញបាត់ខ្សែភ្លើងចំនួន ០៩ប្រឡោះ នឹង០៣ប្រឡោះទៀតមានស្នាមកាយដី តែពុំទាន់បាត់នោះទេ ។ ជាលទ្ធផលនៃការស្រាវជ្រាវ នៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី០៤ ខែឆ្នាំដដែល កម្លាំងជំនាញបានបើកកិច្ចប្រតិបត្ដិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ាវ វណ្ណះ ដោយជន នេះបម្រុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនោះម្តងទៀត និងបន្ដធ្វើការឃាត់ខ្លួនបានបក្ខពួក និងអ្នកទទួលផលនៃអំពើលួច បានជាបន្ដបន្ទាប់សរុបចំនួន១៣នាក់ (ប្រុស ១០នាក់ ស្រី ០៣នាក់) ។

ជនសង្ស័យមានឈ្មោះ៖

១-ឈ្មោះ ប៉ាវ វណ្ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរៈមិនពិតប្រាកដ ទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ អ្នកចារីនៃអំពើលួច(កាត់ខ្សែភ្លើង) ។

២-ឈ្មោះ ម៉ាត់ ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ អ្នកសមគំនិតនៃអំពើលួច

៣-ឈ្មោះ ហេង សោដារ៉ា ហៅម៉ាប់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះ អាសន្នការដ្ឋានសំណង់ទុកចោល ភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្ដព្រះសីហនុ ។អ្នកសមគំនិតនៃអំពើលួច

៤-ឈ្មោះ ហៃ មករា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នការដ្ឋានសំណង់ទុកចោល ភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្ដព្រះសីហនុ ។អ្នកសមគំនិតនៃអំពើលួច

៥-ឈ្មោះ សឿន សៅបូរិន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។អ្នកសមគំនិតនៃអំពើលួច

៦-ឈ្មោះ ឡាន់ សឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្ដព្រះសីហនុ ។អ្នកសមគំនិតនៃអំពើលួច

៧-ឈ្មោះ ច័ន្ទ ថេត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្ដព្រះសីហនុ ។អ្នកចារីនៃអំពើលួច

៨-ឈ្មោះ អ៊ុក ស៊ីថេត ហៅអាតឿ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្ដព្រះសីហនុ ។អ្នកសមគំនិតនៃអំពើលួច

៩-ឈ្មោះ អ៊ុយ ទូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលសង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។អ្នកសមគំនិតនៃអំពើលួច

១០-ឈ្មោះ ឆាយ ឆាង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្ដព្រះសីហនុ ។អ្នកសមគំនិតនៃអំពើលួច

១១-ឈ្មោះ ងីម មុំ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។អ្នកទទួលផលនៃអំពើលួច

១២-ឈ្មោះ ចាន់ ណាវី ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។អ្នកទទួលផលនៃអំពើលួច

១៣-ឈ្មោះ អៀម ស្រីមុំ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ដោះអាសន្នភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។អ្នកទទួលផលនៃអំពើលួច

វត្ថុតាងដកហូតបានរួមមាន ៖

-ម៉ូតូ ចំនួន ០៤គ្រឿង

-ម៉ូតូកង់បី ចំនួន ០១គ្រឿង

-ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង

-កាំបិត ចំនួន ១១ដើម

-កាំបិតចៀរខ្សែរភ្លើង ចំនួន ០៤ដើម

-ពូថៅ ចំនួន ០២ដើម

-កន្ដ្រៃកាត់ដែក ចំនួន ០១ដើម

-ដែកកាប់ ចំនួន ០២ដើម

-អាយកូម ចំនួន ០២គ្រឿង

-ម៉ូទ័រ ចំនួន ០៣គ្រឿង

-រណា ចំនួន ០១ដើម

-ស្ពាន់(ខ្សែភ្លើងចំនួន០១ដុំធំ) រួមនឹងសម្ភារៈផ្សេងៗទៀត ។

បច្ចុប្បន្នជនសង្ស័យខាងលេី រួមទាំងសម្ភារៈវត្ថុតាង ត្រូវបាននាំមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដចាត់ការតាមផ្លូវច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម