ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ គណៈកម្មការវត្តទូទាំងខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែឩសភា ឆ្នាំ2022 ម៉ោង 11:46 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ គណៈកម្មការវត្តទូទាំងខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍លោកអាចារ្យ គណៈកម្មការវត្ត ដែលបានចូលរួមនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សកម្ពុជាបានធ្វើការបោះឆ្នោត ៥ឆ្នាំម្តង ចាប់ពីឆ្នាំ១៩៩៣មក ក្នុងពេលបោះឆ្នោតម្តងៗ យើងបានធ្វើការបូកសរុបសមិទ្ធផលដែលយើងសម្រេចបានរយ:ពេល៥ឆ្នាំ។ ម្យ៉ាងទៀតការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រប់ប្រទេសបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដោយឡែកសម្រាប់កម្ពុជាយើងជ្រើសរើសវិធានការជាច្រើនមានដូចជាការបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ បង្កគ្រោះថ្នាក់ធំធេងដល់សុខភាពសាធារណ:ប្រជាពលរដ្ឋ។ កម្ពុជាគ្រប់គ្រងបាននូវជំងឺកូវីដ ធ្វើការបើកប្រទេសឡើងវិញ ដោយសារយុទ្ធសាស្ត្រ និងគោលនយោបាយចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៩៨ភាគរយ នេះជាមោទនភាព និងជាជោគជ័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងវិបត្ដិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ បានកសាងម៉ាស៊ីនផលិតអ៊ុកស៊ីសែន កសាងមន្ទីរពិសោធន៍ កសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋានបានចូលរួមគ្រប់សកម្មភាពក្នុងការទប់ស្កាត់ជំងឺកូវីដ ដើម្បីបុព្វហេតុសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះលោកអាចារ្យ គណៈកម្មការវត្តបន្តការគាំទ្រមេឃុំ ចៅសង្កាត់របស់យើងបន្តទៅមុខទៀត ដើម្បីឱ្យពួកគាត់មានលទ្ធភាពបំរើសេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើនបន្តទៀត។ រាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គមជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងកូវីដ-១៩ ផ្តល់អាទិភាពចំពោះស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះទទួលបានលុយពេលឆ្លងទន្លេក៏បានទទួលថវិកា។ ចំពោះស្ត្រីចាប់ពីមានផ្ទៃពោះរហូតកូនអាយុពីរឆ្នាំរដ្ឋជួយឧបត្ថម្ភថវិកាសរុបជិត ៨០ម៉ឺនរៀល។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា កត្តាសន្តិភាពធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត និងដោះស្រាយបញ្ហាប្រឈមក្នុងគ្រួសារ និងសង្គមកាន់តែល្អ នេះជាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានជាបន្តបន្ទាប់ ពិសេសខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ លំហឆ្នេរសមុទ្រ រូបសំណាក និងសមិទ្ធផលជាច្រើនផ្សេងទៀត ម្យ៉ាងទៀតខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ ប្រជាពលរដ្ឋមានឱកាសបង្កើតមុខរបរបង្កើនជីវភាពគ្រួសារកាន់តែល្អបន្ថែមទៀត ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម