មេធាវី លោក សុខ​រ៉ាថន ចេញលិខិតបំភ្លឺ ឆ្លើយតបទៅនឹងលោក ផែង វណ្ណះ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី18 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 3:15 នាទី ល្ងាច

ខេត្តព្រះសីហនុៈ បន្ទាប់ពីមានការចុះផ្សាយរបស់លោក ផែង វណ្ណះ ថ្មីៗនេះ លោក ឈុន ជ្រា មេធាវីលោក សុខ រ៉ាថន បាន ចេញនូវលិខិតមួយច្បាប់ ដោយបានបដិសេធ ទាំងស្រុង  ចំពោះសារព័ត៏មានរបស់លោក ផែង វណ្ណះ ដែលបានចុះផ្សាយនៅថ្ងៃទី១៥វិច្ឆិការ តាមរយះពេក ឈ្មោះ   Phang Vannak News ដែលមានខ្លឺមសារចោទប្រកាន់កូនក្តីរបស់លោក ជាមេក្រុមចោរប្លន់ដី បាននឹងកំពុងរត់គេចខ្លួន ពីទីតាំងដែលកូនក្តីរបស់លោកបានប្លន់ ហើយកំពុងដើរជាមួយមន្ត្រីជាន់ខ្ពស់នៃសាលាឧទ្ឋរណ៏ខេត្តព្រះសីហនុ។តបតាមកម្មវត្ថុខាងលើ ក្នុងនាមលោក ជាមេធាវីតំណាងដោយអាត្តិ អោយ លោក សុខ រ៉ាថន  ស៊ុំបដិសេធទាំងស្រុងថា ចំពោះព័ត័មានខាងលើ កូនក្តីរបស់លោក ពុំមានជាក្រុមចោរប្លន់ដី ឬ កូនក្តីខ្ញុំបានរំលោភបំពានដីរបស់ប្រជាពលរដ្ឋណាម្នាក់ឡើយ ហើយជាមួយគ្នានេះដែរ  កូនក្តីរបស់លោក ពុំដែលបានបង្គាប់បញ្ជាអោយបុគ្គលណាមួយទៅប្រព្រិទត្តអំពើរល្មើសច្បាប់យកដីរបស់ប្រជាពលរដ្ឋនោះទេ។ ដូចនេះការផ្សាយព័ត៏មានខាងលើគឺជាការផ្សាយបំភ្លើសការពិត និង មិនមានប្រភពច្បាស់លាស់ ដោយមានចេតនាបង្ខូចកេរិតិ៏ឈ្មោះរបស់កូនក្តីលោក ដែលជាបុគ្គលស្អាតស្អំ។ មិនតែប៉ុណ្ណោះ ការផ្សាយ និង បង្ហោះរូបភាពដីមានព្រៃឈើនឹងបានយករូបភាពចាស់ៗមកចោទប្រកាន់ ជាក់ស្តែងក្នុងកំឡុងខែច្ឆិការ ឆ្នាំ២០២១នេះ លោក ជៀម ជុន កំពុង សំរាកព្យាបាជំងឺ ដូចភ្ជាប់ឯកសារ ឯកូនក្តីកំពុងជាប់ការងារផ្ទាល់ខ្លួននៅខេត្តផ្សេង មិនត្រឹមតែប៉ុណ្ណោះបាន ភ្ជាប់នូវខ្លឹមសារចោទប្រកាន់មកលើកូនក្តីរបស់លោក សុទ្ឋតែជា ក្រុមចោរប្លន់ដី ដឹកនាំដោយលោក ជៀម ជុន កូនចៅសុខ រ៉ាថន ដែលការចុះផ្សាយនេះមិនមានភស្តុតាងអ្វីជាសំអាងសោះឡើយ។សកម្មភាពផ្សព្វផ្សាយខាងលើនេះ បានធ្វើអោយប៉ះពាល់ដល់កេរិតិ៍ឈ្មោះ និង កិត្តយសរបស់កូនក្តីរបស់លោក យ៉ាងធ្ងន់ធ្ងរុំហេតុនេះ សូមលោក នាយក ធ្វើការពិនិត្យ និង កែ សម្រួលឡើងវិញ នូវ ខ្លឹមសារនៃការផ្សាយដូចបញ្ជាក់ជូនក្នុងកម្មវត្ថុខាងលើ អោយបានត្រឹមត្រូវឡើងវិញ ឬ  ឬ មិនអាចបង្ហាញប្រភពព័ត៏មានខាងលើអោយបានច្បាស់នោះទេ កូនក្តីរបស់លោក អាចនឹងប្រើសិទ្ឋិតាមផ្លូវច្បាប់ ក្នុងការចាត់វិធានការណ៏ចំពោះករណីនេះទៅតាមនិតិវិធីច្បាប់។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម