យោធាជើងទឹកម្នាក់ បាញ់បោះអាវុធយ៉ាងអាណាធិបតីចំនួន៣គ្រាប់ដោយមិនដឹងមូលហេតុ នៅលើភ្នំបុរីវិមានឈ្នះៗ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី12 ខែកក្កដា ឆ្នាំ2023 ម៉ោង 5:52 នាទី ល្ងាច

យោធាជើងទឹកម្នាក់ បាញ់បោះអាវុធយ៉ាងអាណាធិបតីចំនួន៣គ្រាប់ដោយមិនដឹងមូលហេតុ នៅលើភ្នំបុរីវិមានឈ្នះៗ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ.!

ស្រុកព្រៃនប់៖ កាលពីវេលាម៉ោង ៧ និង៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ មានហេតុការណ៍បាញ់បោះ យ៉ាងអាណាធិបតេយ្យចំនួន៣គ្រាប់ ស្ថិតនៅភូមិគគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបង្ករឡើងដោយមនុស្សមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ ជិះរថយន្តឡង់គ្រីស័រពណ៌សរ មិនស្គាល់ផ្លាកលេខ និងមានម៉ូតូអមមួយចំនួនថែមទៀត ។

យោងតាមប្រភពព័ត៍មានបានអោយដឹងថា ក្រុមជនបង្ករដឹកនាំដោយនាយទាហ៊ានម្នាក់ដែលជាជំនួយការពេទ្យនៃ បញ្ជាការដ្ឋានកងទ័ពជើងទឹករាម និងមានកូនចៅមួយក្រុមប្រដាប់ដោយ អាវុធបានផ្លោះរបង ចូលមករកមុខអ្នកបង្ហោះដ្រូន ដោយប្រើពាក្យសម្តីធ្ងន់ៗបែបគំរាមកំហែង និងបង្ករជំលោះ ដែលមានសាក្សីបានជួប និងឃើញហេតុការណ៍ផ្ទាល់ ។

ក្រោយមកក្រុមជនបង្ករបានបើករថយន្តឡង់គ្រីស័រពណ៌សរខាងលើចេញ ហើយបាញ់កាំភ្លើងចំនួន ៤គ្រាប់ យ៉ាងអាណាធិបតេយ្យនិងបើកឡានចូលទៅផ្ទះរបស់ គាត់ធ្វើដូចមិនមានរឿងអ្វីកើតឡើង ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោកណុប បញ្ញា ស្នងការងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ នៅវេលាម៉ោង៩យប់ថ្ងៃដដែល បានដឹកនាំកំលាំងចុះធ្វើការស្រាវជ្រាវ នៅទីតាំងកើតហេតុ និង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង បានប្រទះឃើញសំបកកន្ទុះចំនួន២គ្រាប់ មានចម្ងាយប្រហែល១០ម៉ែត្រពីគ្នា និងសាកសួរប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ដោយកំណត់អត្តសញ្ញាណមុខសញ្ញាជនសង្ស័យបង្កបានហើយ ។

បច្ចុប្បន្នសមត្ថកិច្ច ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តស្រាវជ្រាវស្វែងរកជនបង្ក ដើម្បីបន្តនីតិវិធី ៕ សប្រួលអត្ថបទដោុលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម