ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យម៉ាស៊ីនផលិតអុកស៊ីសែន និងការសាងសង់សំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី02 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 5:14 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នារសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យម៉ាស៊ីនផលិតអុកស៊ីសែន និងការសាងសង់សំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ក្នុងការដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អ ព្រមទាំងបានកៀរគរសប្បុរសជន ចូលរួមក្នុងការកសាងសមិទ្ធផលនានាបម្រើឱ្យវិស័យសុខាភិបាល ជាពិសេសការព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

សូមជម្រាបជូនថា ម៉ាស៊ីនផលិតអុកស៊ីសែនខាងលើគឺមានសមត្ថភាពផលិតអុកស៊ីសែន ក្នុងមួយម៉ោងបាន ៥ដប ស្មើនឹង ៣០ម៉ែត្រគូប។ ដោយឡែកចំពោះសំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ កម្ពស់មួយជាន់ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២១ ខាងមុខនេះ ៕
(ដោយ៖ សោម ភ័ក្ត្រត្រា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម