សមត្ថកិច្ចចាប់បានជនសង្ស័យលួចយ៉ាងសកម្មចំនួន០២នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី26 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 9:48 នាទី ព្រឹក

 

(ខេត្តព្រះសីហនុ) សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យធ្វើសកម្មភាពលួចនិងកាច់បំបាក់សោរកម៉ូតូយ៉ាងសកម្មនៅ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាងស្រុកព្រៃនប់ត្រូវបានកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំងធ្វើការបង្ក្រាបបាន នៅយប់ថ្ងៃទី២៤.០២.២០២១ វេលោម៉ោង០៣.០០នាទី ជនសង្ស័យឈ្មោះអាន សុផាន់ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿ ម៉ាកហុងដាវុីសិន ពណ៍ គ្មានផ្លាកលេខ របស់ ជនជាតិចិនឈ្មោះ​PanShoa Fangភេទប្រុសអាយុ៥០ឆ្នាំមុខរបរបុគ្គលឹករោងចក្រអគ្គីសនី ស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេសឃុំបិតត្រាំង ហើយយកទៅលក់នៅរាជធានីភ្នំពេញ។

បច្ចុប្បន្នសម្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមមាន .ឈ្មោះអាន សុថាន់ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបណ្តោះអាសន្នភូមិពូធឿងឃុំបិត្រាំ។ .ឈ្មោះ យិន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនបិតប្រាកដស្នាក់ឃុំបិត្រាង

សមត្ថកិច្ចបានបញ្ជាក់ថាក្រុមជនសង្ស័យទាំងនេះមិនត្រឹមតែធ្វើសកម្មភាពកាច់កម៉ូតូនទេកន្លងមកនេះ គឺតែងតែធ្វើសកម្មភាព លួចយ៉ាងសកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម