សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិម្នាក់បន្ទាប់ពីជិះម៉ូតូបុកបារ៉ាស់បិទខ្ទប់ក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី28 ខែមេសា ឆ្នាំ2021 ម៉ោង 10:50 នាទី ព្រឹក

(ក្រុងព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោគជាំជិះម៉ូតូបុកប៉ារាស់ហាមឃាត់បិទខ្ទប់ក្រុងព្រះសីហនុ ហើយបន្តជិះរត់គេច តែចុងក្រោយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត១០យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងជិត១០យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១យប់មិញនេះ មានបុរសជនជាតិចិនម្នាក់ជិះម៉ូតូម៉ាកអេប្លេកពណ៌ខ្មៅពាក់ស្លាក់លេខ កំពត1J-9756 ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចប៉ារ៉ាស់បិទខ្ទប់ក្រុងព្រះសីហនុ កែងផ្សារពាណិជ្ជកម្ម បុរសជនជាតិចិនខាងលើនោះមានល្មើស និងបំរាមរបស់អាជ្ញាធរ ហើយបានជិះបុកប៉ារ៉ាស់ រត់គេចខ្លួន មកដល់ផ្លូវបុរីកម្ម ចំណុចមុខកាសុីណូយ៉ាព័រ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។

បច្ចុប្បន្ន បុរសជនជាតិខាងលើ ត្រូវបានសមត្ថកិច្ចវៃខ្នោះយកទៅអធិការក្រុងព្រះសីហនុ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម